រយៈពេល ៧៥ ឆ្នាំនៃការបង្កើត៖ វិទ្យុសម្លេងវៀតណាមនឹងអភិវឌ្ឍន៍ជាមួយនឹងចក្ខុវិស័យនិងសេចក្តីប្រាថ្នាថ្មី

(VOVWORLD) - ឆ្លងកាត់រយៈពេល ៧៥ ឆ្នាំកន្លងមក រហូតមកដល់បច្ចុប្បន្ន វិទ្យុសម្លេងវៀតណាម (VOV) បានក្លាយជាអង្គភាពសារព័ត៌មានជាតិតែមួយគត់ ដែលអនុវត្តន៍គំរូ ជាស្ថាប័នផ្សព្វផ្សាយពហុមធ្យោបាយ រួមមានសារព័ត៌មានទាំង ៤ ប្រ ភេទ គឺវិទ្យុសម្លេង ទូរទស្សន៍ កាសែតអេឡិចត្រូនិក និងកាសែតបោះពុម្ព។
រយៈពេល ៧៥ ឆ្នាំនៃការបង្កើត៖ វិទ្យុសម្លេងវៀតណាមនឹងអភិវឌ្ឍន៍ជាមួយនឹងចក្ខុវិស័យនិងសេចក្តីប្រាថ្នាថ្មី - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញអបអរសាទរវិទ្យុសម្លេងវៀតណាមក្នុងខួបលើកទី ៧៥នៃការបង្កើត (រូបថត៖ VOV)

មុននេះ ៧៥ ឆ្នាំ (នាថ្ងៃទី ៧ កញ្ញា ១៩៤៥- ៧ កញ្ញា ២០២០) វិទ្យុសម្លេងវៀតណាមបានចាប់បដិសន្ធិជាផ្លូវការ ដោយការចាក់ផ្សាយកម្មវិធីផ្សាយសម្លេងលើកដំបូងជាភាសាវៀតណាម ភាសាអង់គ្លេសនិងភាសា បារាំង ដោយបញ្ជាក់ពីតួនាទី ជាស្ថាប័នផ្សាយសម្លេងដ៏សំខាន់របស់ប្រទេសជាតិ។ សម្លេងវៀតណាមនេះ និងបានបង្កើតកម្លាំងមហាសាមគ្គីភាពដ៏អស្ចារ្យ ដើម្បីវៀតណាមដណ្តើមបានជ័យជម្នេះយ៉ាងធំធេង តាម រយៈការតស៊ូដណ្តើមឯករាជ្យ ឯកភាពប្រទេសជាតិនិងដណ្តើមបានជ័យជំនះក្នុងបុព្វហេតុកសាងនិងការ ពារមាតុភូមិ។

ឆ្លងកាត់រយៈពេល ៧៥ ឆ្នាំកន្លងមក រហូតមកដល់បច្ចុប្បន្ន វិទ្យុសម្លេងវៀតណាម (VOV) បានក្លាយជាអង្គភាពសារព័ត៌មានជាតិតែមួយគត់ ដែលអនុវត្តន៍គំរូ ជាស្ថាប័នផ្សព្វផ្សាយពហុមធ្យោបាយ រួមមានសារព័ត៌ មានទាំង ៤ ប្រភេទ គឺវិទ្យុសម្លេង ទូរទស្សន៍ កាសែតអេឡិចត្រូនិក និងកាសែតបោះពុម្ព។ លើកកម្ពស់នូវប្រពៃណីដ៏រុងរឿង របស់រយៈពេល ៧៥ ឆ្នាំ នៃការបង្កើតនិងការរីកធំធាត់មក កម្មាភិបាល អ្នកនិពន្ធ អ្នកសារព័ត៌មាន អ្នកបច្ចេកទេស សិល្បៈករ សិល្បការិនី និងបុគ្គលិកនៃវិទ្យុសម្លេងវៀតណាមបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីកសាងវិទ្យុសម្លេងវៀតណាមក្លាយទៅជាស្ថាប័នផ្សព្វផ្សាយពហុប្រភេទ ពហុមធ្យោ បាយទំនើប និងរឹងមាំលើគ្រប់ជ្រុងជ្រោយយ៉ាងពិតប្រាកដ។ ទន្ទឹមជាមួយគ្នានោះ រក្សាតួនាទីរបស់ខ្លួន ជាស្ថាប័នសារព័ត៌មានឈានមុខគេនិងសំខាន់បំផុតរបស់បក្សនិងរដ្ឋ និងជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាង វៀតណាមនិងមិត្តភក្តីអន្តរជាតិ រួមចំណែកយ៉ាងសក្តិសមទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ