រយៈពេល៥០ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញស្ដីពីការងារកសាងបក្ស

(VOVWORLD) - មរតកសាសន៍របស់លោកប្រធានហូជីមិញបានផ្ដល់អោយជំនាន់ក្រោយៗនូវបំណងប្រាថ្នានិងឆន្ទៈដ៏មោះមុតដើម្បីខិតខំប្រឹងប្រែងកសាងប្រទេសវៀតណាមមួយ ប្រកបដោយសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យនិងខ្លាំងមាំមួន។ 
រយៈពេល៥០ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញស្ដីពីការងារកសាងបក្ស - ảnh 1ទិដ្ឋភាពនៅកិច្ចសន្ទនានេះ (រូបថត៖ TTXVN) 

  នាព្រឹកថ្ងៃទី១២ ខែសីហា នៅរដ្ឋធានីហាណូយ វិទ្យាស្ថាននយោបាយជាតិ ហូជីមិញបានសហការជាមួយកាសែតប្រជាជន រៀបចំកិច្ចសន្ទនាវិទ្យាសាស្ត្រ ក្រោមប្រធានបទ “រយៈពេល៥០ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោក ប្រធានហូជីមិញស្ដីពីការងារកសាងបក្ស”។

        ថ្លែងនៅទីនេះ សាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang លេខាមជ្ឈឹម បក្ស នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ បានលើកច្បាស់ថា មរតក សាសន៍របស់លោកប្រធានហូជីមិញបានផ្ដល់អោយជំនាន់ក្រោយៗនូវបំណងប្រាថ្នានិងឆន្ទៈដ៏មោះមុតដើម្បីខិតខំប្រឹងប្រែងកសាងប្រទេស វៀតណាមមួយ ប្រកបដោយសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យនិងខ្លាំងមាំមួន។ លោក Nguyen Xuan Thang បានអះអាងថា៖

        “តាមរយៈពេលវេលា យើងបានជ្រួតជ្រាបកាន់តែជ្រាលជ្រៅអំពីតម្លៃនិង សារសំខាន់នៃមរតកសាសន៍ចំពោះការងារកសាងបក្ស។ នោះគឺរាល់ការផ្ដែផ្ដាំ ដែលមានចក្ខុវិស័យមិនចេះចប់ស្ដីពីសំណូម ពរកសាងបក្សអោយបានគ្រប់ជ្រុងជ្រោយទាំងខាងសតិអារម្មណ៍ ក្បាល់ម៉ាស៊ីន កម្មាភិបាលនិងសីលធម៌ទៀផង។ បក្សកាន់អំណាចត្រូវតែផ្លាស់ប្ដូរថ្មីដោយឥតឈប់ឈរ ហើយចេះកែតម្រូវខ្លួនឯង ដើម្បីរក្សាភាពស្អាតស្អំ ភាពរឹងមាំ ក៏ដូចជាដឹកនាំបុព្វហេតុបដិវត្តន៍ក្នុងស្ថានភាព ថ្មីប្រកបដោយជោគជ័យផងដែរ”។

        នៅកិច្ចសន្ទនានេះ បណ្ដាបទអន្តរាគមន៍និងមតិបានសង្កត់ធ្ងន់ថា មរតក សាសន៍របស់លោកប្រធានហូជីមិញគឺជាសំណង់ខាងទ្រឹស្តី អំពីការងារកសាង និងពង្រឹងបក្សកាន់អំណាច ព្រមទាំងជាឯកសារតម្រង់ទិសអោយបដិវត្តន៍វៀត ណាម ផងដែរ។ ដើម្បីបន្តអនុវត្តការងារកសាងបក្សប្រកប ដោយប្រសិទ្ធភាពក្នុង ដំណាក់កាលបច្ចុប្បន្ននេះ បណ្ដាតំណាងបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវកសាងនិង ពង្រឹងមូលដ្ឋានគ្រឹះខាងសតិអារម្មណ៍និងទ្រឹស្ដីរបស់បក្សនោះគឺលទ្ធិ Marx-Lenin និយម សតិអារម្មណ៍ហូជីមិញ ហើយអនុវត្តរាល់ទ្រឹស្ដីទាំងនោះប្រកបដោយការ ច្នៃប្រឌិតចូលក្នុងស្ថានភាពជាក់ស្ដែងនៅវៀតណាមក្នុងលក្ខខ័ណ្ឌថ្មី។ ទន្ទឹមនឹង នោះ បង្កើនកម្លាំងផ្ទៃក្នុងនិងវិន័យរបស់បក្ស អនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលការណ៍ រៀបចំ ធ្វើសកម្មភាពនានារបស់បក្ស ជាពិសេសគឺគោលការណ៍ប្រមូលផ្ដុំ ប្រជាធិបតេយ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ