រំលឹកខួប ១០ ឆ្នាំនៃទិវាដែលតំបន់រមណីយដ្ឋាន Trang An ត្រូវបាន UNESCO ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក

(VOVWORLD) - នាយប់ថ្ងៃទី ២៦ មេសា នៅខេត្ត Ninh Binh គណៈកម្មាធិការប្រជាជនខេត្ត Ninh Binh បានប្រារព្ធពិធីរំលឹកខួប ១០ ឆ្នាំនៃទិវាដែលតំបន់រមណីយដ្ឋាន Trang An ត្រូវ បានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក (២០១៤ - ២០២៤)។

រំលឹកខួប ១០ ឆ្នាំនៃទិវាដែលតំបន់រមណីយដ្ឋាន Trang An ត្រូវបាន UNESCO ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក - ảnh 1តំបន់រមណីយដ្ឋាន Trang An បានក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយក្នុងប្រទេសវៀតណាម។ (រូបថត៖ VOV)
ក្នុងពិធីរំលឹកខួបដោយប្រធានបទ “Trang An - គ្រាប់គុជខ្យងនៃទឹកដីវៀត ណាម” ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានសង្កត់ធ្ងន់ថា តំបន់រមណីយដ្ឋាន Trang An គឺជាចំណុចលេចធ្លោពិសេសនៃធម្មជាតិនិងមនុស្ស Ninh Binh ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ និង ធម្មជាតិពិភពលោកក្នុងឆ្នាំ ២០១៤។ តំបន់រមណីដ្ឋាននេះគឺជាបេតិកភណ្ឌចម្រុះដំបូង គេរបស់វៀតណាមនិងអាស៊ីអាគ្នេយ៍។
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក តំបន់រមណីយដ្ឋាន Trang An ត្រូវបានវាយតម្លៃថា ជាគំរូឈានមុខគេលើពិភពលោកនៃការរួមបញ្ចូលគ្នាប្រកបដោយជោគជ័យរវាង ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ប្រកបដោយនិរន្តរភាព ការអភិរក្សធម្មជាតិ ធានា ផលប្រយោជន៍ប្រកបដោយភាពសុខដុមរមនារវាងប្រជាជន អាជីវកម្មនិងរដ្ឋ។ ទន្ទឹម នឹងនោះ Trang An ក៏ក្លាយជានិមិត្តរូបនៃការសន្យាប្រកបដោយការទទួលខុសត្រូវ របស់វៀតណាមក្នុងការអនុវត្តអនុសញ្ញា UNESCO ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ ធម្មជាតិរបស់ពិភពលោកផងដែរ។
យោងតាមប្រធានមហាសន្និបាតអង្គការយូណេស្កូលើកទី៤២ លោកស្រី Simona-Mirela Miculescu ពិធីរំលឹកខួបលើកនេះមិនត្រឹមតែជាការកត់សម្គាល់មួយ ទស្សវត្សរ៍នៃការទទួលស្គាល់ជាសកលចំពោះតម្លៃធម្មជាតិ និងវប្បធម៌របស់ Trang An ប៉ុណ្ណោះទេ ថែមទាំងជាឱកាសមួយដើម្បីលើកតម្កើងស្នាដៃឆ្នើមរបស់ Trang An ក្នុង ការងារអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ