រំលឹកខួបទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ីនៅទីក្រុងហូជីមិញ

(VOVWORLD) -នាយប់ថ្ងៃទី ៨ មិថុនា អគ្គកុងស៊ុលរុស្ស៊ីប្រចាំនៅទីក្រុងហូជីមិញបានប្រារព្ធឡើងពិធីរំលឹកខួបទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ី (១២ មិថុនា ១៩៩០- ១២ មិថុនា ២០១៧)។ 
រំលឹកខួបទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ីនៅទីក្រុងហូជីមិញ - ảnh 1រំលឹកខួបទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ីនៅទីក្រុងហូជីមិញ 

នាយប់ថ្ងៃទី ៨ មិថុនា អគ្គកុងស៊ុលរុស្ស៊ីប្រចាំនៅទីក្រុងហូជីមិញបានប្រារព្ធឡើងពិធីរំលឹកខួបទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ី (១២ មិថុនា ១៩៩០- ១២ មិថុនា ២០១៧)។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Huynh Cach Mang អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឱ្យដឹងថាចាប់តាំងពីពេលទំនាក់ទំនងរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីបានឡើងកំរិតជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយ តាំងពីឆ្នាំ ២០១២មក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានការអភិវដ្ឍន៍ យ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ ទីក្រុងហូជីមិញនឹងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូត ស្ថានអគ្គកុងស៊ុលរុស្ស៊ីដើម្បីអនុវត្តកម្មវិធីនិងគម្រោងការណ៍ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី៕

រីឯខ្លួនវិញ លោក Popov Alekey Vladimirovich អគ្គកុងស៊ុលរុស្ស៊ីប្រចាំនៅទីក្រុងហូជីមីញបានវាយតម្លៃថាបណ្ដាដំណើរទស្សនកិច្ចជាន់ខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនារយៈពេលកន្លងទៅបានសរឲ្យឃើញទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ