|
លោក Martin Klepetko ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឆែកប្រចាំវៀតណាម ថ្លែងមតិនៅពិធីរំលឹកខួប (Image:Vietnam+) |
(VOVworld) - នាយប់ថ្ងៃទី៣១ តុលា នៅទីក្រុងហូជីមិញ សម្ព័ន្ធបណ្ដាអង្គការ
មិត្តភាពនិងសមាគមមិត្តភាពវៀត-ឆែកបានរៀបចំពិធីរំលឹកខួបលើកទី៩៥នៃ
ទិវាបុណ្យឯករាជ្យជាតិនៃសាធារណៈរដ្ឋឆែក(២៨ តុលា ១៩១៨-២៨ តុលា
២០១៣)។ថ្លែងមតិនៅពិធីនេះ លោក Martin Klepetko ឯកអគ្គរដ្ឋទូតនៃ
សាធារណៈរដ្ឋឆែកប្រចាំវៀតណាមបានលើកច្បាស់ថា៖
“ទំនាក់ទំនងរវាងប្រទេសយើងទាំង២ល្អប្រសើណាស់ បានស្តែងចេញតាមរយៈ
ការងារ សកម្មភាព និងវិស័យសហប្រតិបតិ្តការជាក់ស្ដែងទៀតផង។ចំណង
សាមគ្គីភាពមិត្តភាពដែលមានតាំងពីយូរមកហើយរវាងវៀតណាមនិងសាធា
រណៈរដ្ឋឆែកបានក្លាយទៅជាកម្លាំងចលករខ្លាំងក្លាសម្រាប់កិច្ចសហប្រតិបតិ្តការ
អភិវឌ្ឍន៍រវាងប្រទេសទាំង២លើគ្រប់វិស័យ។ខ្ញុំសង្ឃឹមថា ទំនាក់ទំនងនេះកាន់
តែស៊ីជំរៅជាងទៀតនាពេលអនាគត។”
បច្ចុប្បន្ននេះ វៀតណាមនិងឆែកបានចុះហត្ថលេខាលើលិខិតបទដ្ឋានសហ
ប្រតិបតិ្តការជាច្រើន ដែលបានបង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនង
សហប្រតិបតិ្តការរួមគ្នាមានផលប្រយោជន៍រវាងប្រទេសទាំង២។