រំលឹកខួបរយៈពេល៦០ឆ្នាំផ្ទះឈើផុតពីដីរបស់លោកប្រធានហូជីមិញ
(VOVWORLD) - នាថ្ងៃទី១១ ឧសភា មណ្ឌលកេរ្តិ៍ដំណែលលោកប្រធាន ហូជីមិញ នៅរដ្ឋធានីហាណូយ បានរៀបចំពិព័រណ៍និងសិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ “រយៈពេល៦០ឆ្នាំផ្ទះឈើផុតពីដីលោកប្រធានហូជីមិញក្នុងវិមានប្រធានរដ្ឋ” ក្នុងឱកាសរំលឹកខួបលើកទី១២៨ទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី១៩ ឧសភា ឆ្នាំ១៨៩០-ថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៨)។
បណ្ដាតំណាងទស្សនាពិព័រណ៍ (រូបថត៖ TTXVN) |
ពិព័រណ៍ខាងលើបានដាក់បង្ហាញនូវរូបថតស្ដីពីសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញ ដែលផ្សាភ្ជាប់នឹងផ្ទះឈើរបស់លោកនៅ “រដ្ឋធានីតស៊ូបដិវត្តន៍” Viet Bac ក៏ដូចជានៅទីក្រុងហាណូយផងដែរ។
សិក្ខាសាលាវិទ្យាសាស្ត្រ “រយៈពេល៦០ឆ្នាំផ្ទះឈើផុតពីដីរបស់លោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ” ត្រូវបានរៀបចំឡើងសំដៅលើកកំពស់គុណភាពក្នុងការងារអភិរក្ស ឃោសនានិងពង្រីកតំលៃនៃកេរ្តិ៍ដំណែលជាតិពិសេសអំពីលោកប្រធានហូជីមិញ៕