រំលឹកខួបលើកទី ៤០ ឆ្នាំ នៃការរំដោះប្រទេសកម្ពុជារួចផុតពីរបបខ្មែរក្រហម៖ សិក្ខាសាលាវិទ្យាសាស្ត្ររយៈពេល ៤០ ឆ្នាំនៃជ័យជម្នះលើរបបប្រល័យពូជសាសន៍

(VOVWORLD) -  សិក្ខាសាលាវិទ្យាសាស្រ្ត រយៈពេល ៤០ឆ្នាំ នៃជ័យជំនះសង្គ្រាមដើម្បីការពារព្រំដែនភាគនិរតីនៃមាតុប្រទេសនិងរួមជាមួយកងទ័ពប្រជាជនកម្ពុជា បានទទួលជ័យជម្នះ លើរបបប្រល័យពូជសាសន៍ (ថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ - ថ្ងៃទី 7 ខែមករា ឆ្នាំ ២០១៩) ដែលបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០១៨  នៅទីក្រុង Long Xuyen ខេត្ត An Giang (ភាគខាងត្បូងវៀតណាម)។

រំលឹកខួបលើកទី ៤០ ឆ្នាំ នៃការរំដោះប្រទេសកម្ពុជារួចផុតពីរបបខ្មែរក្រហម៖ សិក្ខាសាលាវិទ្យាសាស្ត្ររយៈពេល ៤០ ឆ្នាំនៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ TTXVN)

សិក្ខាសាលានេះបានផ្តោតទៅលើការវាយតម្លៃអំពីកំពស់ តួនាទីនិងអត្ថ ន័យប្រវត្តិសាស្រ្តដ៏សំខាន់នៃជ័យជំនះសង្គ្រាម ដើម្បីការពារមាតុប្រទេសនៅតាមព្រំដែនភាគនិរតីរួមទាំងស្មារតីសាមគ្គីតស៊ូប្រយុទ្ធ របស់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាម- កម្ពុជា។ តាមរយៈសិក្ខាសាលានេះ នឹងទាញយកនូវមេរៀនបទពិសោធន៍ដើម្បីអនុវត្តនិងពង្រីកក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិសង្គមនិយមវៀតណាម ដែលរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ ជាពិសេស ជំរុញដំណើរការធ្វើសមាហរណកម្មតំបន់និងអន្តរជាតិរបស់ប្រទេសទាំងពីរ វៀត ណាមនិងកម្ពុជាក្នុងដំណាក់កាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ