រំលឹកខួបលើកទី ៦០ នៃទិវាលោកប្រធានហូជីមិញអញ្ជើញទៅទស្សនាស្រុកកំណើតលើកដំបូង

(VOVWORLD) -នាយប់ថ្ងៃទី ១៤ មិថុនា នៅទីក្រុង Vinh ខេត្ត Nghe An បានប្រារព្ធឡើងពិធី រំលឹកខួបលើកទី ៦០ នៃទិវាលោកប្រធានហូជីមិញអញ្ជើញទៅទស្សនាស្រុកកំណើតលើកដំបូង (១៤ មិថុនា ១៩៥៧-  ១៤ មិថុនា ២០១៧)។
រំលឹកខួបលើកទី ៦០ នៃទិវាលោកប្រធានហូជីមិញអញ្ជើញទៅទស្សនាស្រុកកំណើតលើកដំបូង  - ảnh 1រំលឹកខួបលើកទី ៦០ នៃទិវាលោកប្រធានហូជីមិញអញ្ជើញទៅទស្សនា
ស្រុកកំណើតលើកដំបូង  

នាយប់ថ្ងៃទី ១៤ មិថុនា នៅទីក្រុង Vinh ខេត្ត Nghe An បានប្រារព្ធឡើងពិធី រំលឹកខួបលើកទី ៦០ នៃទិវាលោកប្រធានហូជីមិញអញ្ជើញទៅទស្សនាស្រុកកំណើតលើកដំបូង (១៤ មិថុនា ១៩៥៧-  ១៤ មិថុនា ២០១៧)។ នៅទីនេះ លេខាគណៈកម្មាធិការបក្សខេត្ត Nghe An លោក Nguyen Dac Vinh បានសង្កត់ធ្ងន់ថា៖ ក្នុងមួយជីវិតធ្វើសកម្មភាពបដិវត្តន៍របស់ខ្លួននោះ លោកប្រធានហូជីមិញជានិច្ចកាលលៃទុកឲ្យស្រុកកំណើតនូវមនោសញ្ចេតនាដ៏ពិសិដ្ធ និងជ្រាលជ្រៅ។ ក្នុងដំណើរការស្វែងរកមាគ៌ាជួយសង្គ្រោះប្រទេសជាតិ លោកប្រធានហូជីមិញជានិច្ចកាលនឹករលឹកដល់ស្រុកកំណើត។ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងទៅ អនុវត្តតាមដំបូន្មានរបស់លោកប្រធានហូជីមិញ ខេត្ត Nghe An ទទួលបានសមិទ្ធិផលសំខាន់ជាច្រើនលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច ហើយជីវភាពខាងស្មារតី និងសម្ភារៈរបស់ប្រជាជនត្រូវបានលើកកំពស់ជាជំហានៗ។

        អញ្ជើញថ្លៃងមតិនៅទីនេះ លោក Pham Minh Chinh ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមជឿជាក់ថា ដោយមានប្រវត្តិសាស្រ្តដ៏អង់អាចក្លាហានរបស់ខ្លួននោះ ខេត្ត Nghe An នឹងក្លាយជាខេត្តគំរូក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តមជ្ឈឹមទី ៤ នីតិកាលទី ១១ - ១២ ស្ដីពីការកសាងបក្សតភ្ជាប់នឹងការអនុវត្តសារាចរលេខ ០៥ របស់ ការិយាល័យ នយោបាយស្ដីពីការជំរុញការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាបទហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ