រំលឹកខួបលើកទី ៦៩ នៃទិវាគ្រូពេទ្យវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ២២ កុម្ភៈ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ ឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានអញ្ជើញទៅសាកសួរសុខទុក្ខ និងអបអរសាទរមន្ទីរពេទ្យកីឡាវៀតណាម និងមន្ទីរពេទ្យពហុព្យាបាល Tam Anh ក្នុង ឱកាសរំលឹកខួបលើកទី ៦៩ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៥៥ - ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤)។
នៅមន្ទីរពេទ្យកីឡាវៀតណាម ដែលជាមន្ទីរពេទ្យតែមួយគត់ដែលមានឯកទេស ខាងកីឡានៅអាស៊ីអាគ្នេយ៍ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍរបស់មន្ទីរពេទ្យ ព្រមទាំង ស្នើឲ្យ ថ្នាក់ដឹកនាំមន្ទីរពេទ្យត្រូវកំណត់ចក្ខុវិស័យយុទ្ធសាស្រ្តសម្រាប់អនាគត ដើម្បី អាចរួមចំណែកទៅក្នុងសមិទ្ធផលនៃវិស័យសុខាភិបាល និងកីឡា។ ក្នុងនោះ ផ្តោត សំខាន់លើការស្រាវជ្រាវវិទ្យាសាស្ត្រ ការបណ្តុះបណ្តាល បំពាន់បំប៉នន់ជួរគ្រូពេទ្យ និង គិលានុបដ្ឋាយិករផ្នែកកីឡា ដើម្បីបម្រើប្រទេសជាតិទាំងមូល។ ក្នុងឱកាសនេះ លោក Nguyen Trong Nghia បានចុះសួរសុខទុក្ខ និងលើកទឹកចិត្តអ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ។
ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia មកសួរសុខទុក្ខនិងអបអរសាទរមន្ទីរពេទ្យពហុព្យាបាល Tam Anh។ (រូបថត៖ VNA) |
មកទស្សនាមន្ទីរពេទ្យពហុព្យាបាល Tam Anh លោក Nguyen Trong Nghia បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដែលប្រព័ន្ធមន្ទីរពេទ្យពហុព្យាបាល Tam Anh ប្រព័ន្ធចាក់វ៉ាក់សាំង VNVC និងក្រុមហ៊ុនឱសថ ECO សម្រេចបានក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក ដែលបានថែទាំសុខភាព ពិនិត្យ ព្យាបាល ចាក់វ៉ាក់សាំងសម្រាប់កុមារ និងមនុស្សពេញវ័យរាប់សិបលាននាក់។ ជាពិសេស វាយតម្លៃខ្ពស់ចំពោះជោគជ័យ របស់អង្គភាពក្នុងការបញ្ជាទិញ និងនាំមកប្រទេសវៀតណាមនូវវ៉ាក់សាំងបង្ការ កូវីដ-១៩ ជាង ៣០លានដូស ដើម្បីរួមចំណែកទាន់ពេលវេលាក្នុងការងារបង្ការនិងទប់ស្កាត់ ជំងឺរាតត្បាត ការពារសុខភាពប្រជាជន៕