រំលឹកខួបលើកទី ៧៤ ទិវាជ័យជម្នះ ហ្វាស៊ីស

(VOVWORLD) -នាថ្ងៃទី ៩ ខែឧសភា បានប្រព្រឹត្តិទៅពិធីរំលឹកខួបលើកទី ៧៤ ទិវាជ័យជំនះហ្វាស៊ីស បញ្ចប់សង្គ្រាមលោកលើកទីពីរ។ នេះគឺជាសម្មភាពប្រចាំឆ្នាំដ៏សំខាន់បំផុតនៅរុស្ស៊ី ដើម្បី ឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលីជវិត ក្នុងសង្គ្រា។
រំលឹកខួបលើកទី ៧៤ ទិវាជ័យជម្នះ ហ្វាស៊ីស - ảnh 1 រថក្រោះ T-72B3 នៅក្ក្នុងពិធីត្រួតពិនិត្យការត្រួតពលជាទូទៅ នៅលើទីលានក្រហម (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

កាលពី ៧៤ ឆ្នាំមុន នាថ្ងៃទី ៩ ខែឧសភា ឆ្នាំ ១៩៤៥ តំណាង ហ្វាស៊ីសអាល្លឺម៉ង់ បានចុះហត្ថលេខាលើកំណត់ហេតុចុះចាញ់ដោយឥតលក្ខខ័ណ្ឌជាមួយ កងទ័ពក្រហមសហភាពសូវៀត។ ក្រោយមក សូវៀតបានបន្តផ្ដួលរលំកងទ័ព Rōmaji ដ៏ស្ទាត់ជំនាញបំផុតរបស់ជប៉ុន ដោយចាប់បង្ខំឲ្យជប៉ុនត្រូវ ទទួលយកការចុះចាញ់ដោ យឥតលក្ខខ័ណ្ឌ។ សង្គ្រាមលោកលើកទីពីរបានបញ្ចប់ជាផ្លូវការ។ជ័យជំនះរបស់កងទ័ពក្រហមសូវៀតនិងកងកម្លាំងស្នេហាសន្តិភាព ជឿន លឿន លើទូទាំងពិភពលោក គឺជាព្រឹត្តិការណ៍ដ៏ត្រចះត្រចង់បំផុត ដែលត្រូវបានចារក្នុងប្រវត្តិសាស្ត្រមនុស្សលោកនាសតវត្សទី ២០។ រយៈពេល ៧៤ ឆ្នាំបានកន្លងផុតទៅហើយ មនុស្សជាតិនៅតែចងចាំពលីកម្មដ៏ធំធេងរបស់ប្រជាជនសូវៀតនៅក្នុងសង្រ្គាមការពារមាតុភូមិដ៏មហិមា ។ ក្នុងសង្គ្រាមលោកលើកទី ២ នេះ កងទ័ព និងប្រជាជនសូវៀតចំនួន ២៧ លាននាក់ត្រូវធ្វើពលីកម្មផងដែរ។

នាខែឧសភានេះ នៅប្រទេសជាច្រើនលើពិភពលោកបានប្រព្រឹត្តិទៅសកម្មភាព រំលឹកខួប ទិវាជ័យជំនះ។ នេះជាឱកាស ដែលមនុស្សជាតិមានមោទនភាពចំពោះជ័យជម្នះ និងឧទ្ទិសកសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលីជីវិត ក្នុងសង្គ្រាមដ៏កាចសាហាវបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ព្រមទាំងតបស្នងសងគុណដល់អ្នកដែលនាំសន្តិភាពដល់ពិភពលោក។ លើសពីនេះទៅទៀត ជាការក្រើនរំលឹកដល់មនុស្សជាតិអំពីឧក្រិដ្ឋកម្មរបស់លទ្ធិ ហ្វាស៊ីសនិយម ។

បានក្លាយទៅជាប្រពៃណីហើយ ចាប់តាំងពីឆ្នាំ ១៩៩៦ មក នាថ្ងៃទី ៩ ខែឧសភាជារៀងរាល់ឆ្នាំ ប្រទេសរុស្ស៊ីបានបើកឆាកសម្រាប់សកម្មភាពរំលឹកខួបជ័យជំនះលើលទ្ធិហ្វាស៊ីសនិយមដោយពិធីត្រួតពលនៅទិលានក្រហម ដើម្បី លើកកិត្តិស័ព្ទជ័យជំនះលើលទ្ធិហ្វាស៊ីសនិយមរបស់ប្រជាជនសូវៀតក្នុងសង្គ្រាមការពារមាតុភូមិដ៏មហិមា (ពីឆ្នាំ ១៩៤១ ដល់ឆ្នាំ ១៩៤៥)។

នាថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៩ ពិធីត្រួតពលបានប្រព្រឹត្តិទៅនៅគ្រប់ទីក្រុង ដែលមានកិត្តនាមជាទីក្រុងវីរភាព ក៏ដូចជានៅបណ្ដាទីក្រុង ដែលមានបញ្ជាការដ្ឋានកងទ័ពសហព័ន្ធរុស្ស៊ីផងដែរ។ ចូលរួមពីធីត្រួតពលលើកនេះ នៅទីលានក្រហមនៅរដ្ឋធានីម៉ូស្គូមានកងទ័ព្វសព្វាវុធ ម៉ូតូយោធាគ្រប់ប្រភេទ ។

ក្នុងឱកាសនេះ ប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin បានផ្ញើសារលិខិតអំណរសាទរជូនចំពោះថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិកសហគមន៍បណ្ដាប្រទេសេសឯករាជ្យ (SNG) ប្រជាជន Gruzia និង អ៊ុយក្រែន។ ក្នុងសារលិខិតនេះ ប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin បានសង្កត់ធ្ងន់ថាមនុស្សគ្រប់រូបត្រូវមាន កាតព្វកិច្ចរក្សាអនុស្សាវរីយ៍អំពីយុទ្ធជ័យរបស់យុទ្ធជននៅ យុទ្ធភូមិ និងពលករក្នុងគ្រាសង្គ្រាម។ លោកបានសម្ដែងក្ដីដឹងគុណយ៉ាងជ្រាលជ្រៅ និងប្រសិទ្ធិពរនូវសុខភាពល្អ វិបុលភាពដល់អតីតយុទ្ធជនទាំងអស់។

នៅប្រទេសរុស្ស៊ី នាថ្ងៃទី ៩ ខែឧសភា បានប្រព្រឹត្តិទៅពិធីរំលឹកខួបលើកទី ៧៤ ទិវាជ័យជំនះហ្វាស៊ីស បញ្ចប់សង្គ្រាមលោកលើកទីពីរ។ នេះគឺជាសម្មភាពប្រចាំឆ្នាំដ៏សំខាន់បំផុតនៅរុស្ស៊ី ដើម្បី ឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលីជវិត ក្នុងសង្គ្រា។

មុននេះ នាថ្ងៃទី ៧ សែឧសភា រុស្ស៊ីបានរៀបចំ ពិធីត្រួតពិនិត្យការត្រួតពលជាទូទៅ នៅលើទីលានក្រហមដោយមានការចូលរួមរបស់យុទ្ធជនរាប់ពាន់នាក់ និង សព្វាវុធយោធាទំនើបរាប់រយគ្រឿង ព្រមទាំងមានការសម្ដែងរបស់យន្តហោះយោធាដ៏ល្បីល្បាញនិងអច្ចារ្យផងដែ។

ក្នុងឱកាសនេះ នាថ្ងៃទី ៨ ខែឧសភា សហគមន៍ជនវៀតណាមនៅទីក្រុង Saint – Petersburg បានដាក់កម្រងផ្កាឧទ្ទិសកុលដល់វិញ្ញាណក្ខន្ធប្រជាជនរុស្ស៊ី ដែលបានពលីជីវិតក្នុងសង្គ្រាមការពារមាតុភូមិដ៏មហិមមា (ពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៥) និងសង្គ្រាមពិភពលោកលើកទី ២ (ពីឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤៥)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ