រំលឹកខួបលើកទី១០២ទិវាលោកប្រធានហូជីមិញចេញដំណើរទៅស្វែងរកផ្លូវសង្គ្រោះជាតិ។
(VOV) /  
|
កំពង់ផែ Nha Rong ជាកន្លែងដែលលោកប្រធានហូជីមិញចេញដំណើរទៅស្វែងរកផ្លូវសង្គ្រោះជាតិ។(vov.vn) |
VOV-នាព្រឹកថ្ងៃទី៥មិថុនានៅសារៈមន្ទីរហូជីមិញ សាខាទីក្រុងហូជីមិញ
គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជនគណៈកម្មាធិការប្រជាជន គណៈ
កម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានរៀបចំដ៏មហោឡារឹកពិធីរំលឹកខួបលើកទី១០២នៃទិវាលោកប្រធានហូជីមិញចេញដំណើរទៅស្វែងរក
ផ្លូវសង្គ្រោះជាតិ (ទី៥មិថុនា)។ នៅពីធីនេះ បណ្ដាដំណាងបានអុធធូបនិងថ្វាយ
ផ្កានៅស្ដូបលោកប្រធានហូជីមិញនិងរួមអះអាងថាដំណើរចេញទៅស្វែងរកផ្លូវ
សង្គ្រោះជាតិរបស់លោកប្រធានហូជីមិញគឺជាគំរូឲ្យស្មារតីស្នេហាជាតិឆន្ទៈម៉ោះ
មុតនិងបំណងប្រាថ្នាដណ្ដើមឯករាជ្យសេរីភាពសំរាប់ប្រទេសជាតិ។ លោក Le
Duc Nghia សមាជិកសម្ព័ន្ធយុវជននៃក្រុមហ៊ុនភាគហ៊ុនរៀបលើកដាក់ទំនិញនិង
សេវាកម្មកំពង់ផែ Sai Gon តាងនាមឲ្យជំនាន់វ័យក្មេងទីក្រុងហូជីមិញបានសំណេះ
សំណាលថា៖
“ជាអ្នកទីក្រុងមួយនាក់ យើងខ្ញុំមានមោទនភាពដោយសារបានកើតនៅទីក្រុង
មានឈ្មោះលោកប្រធានហូជីមិញជាទីស្រឡាញ់។ យុវវ័យទីក្រុងនិងយុវវ័យកំពង់ផែ
Sai Gon ខំប្រឹងប្រែងកសាងវប្បធម៍អង្គភាពអាជីវកម្មនិងប្រឆាំងការខ្ជះខ្ជាយនិងជា
និច្ចកាលដើរមុខជាមួយទិសស្លោក “កន្លែងណាត្រូវការនឹងមានយុវជន កន្លែងណា
ពិបាកនឹងមានយុវជន” ដើម្បីបន្តប្រពៃណីរបស់ជីដូនជីតាកសាងទីក្រុងបៃតង-
ស្អាតស្អំ អរិយ្យធម៍៕”
-VOV