រំលឹកខួបលើកទី១១០នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្សលោក Truong Chinh
|
ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី១១០នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្សលោក Truong Chinh |
(VOVworld)-ថ្ងៃនេះជាថ្ងៃគម្រប់១១០នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស
លោក Truong Chinh (ថ្ងៃទី៩កុម្ភៈ១៩០៧- ថ្ងៃទី៩កុម្ភៈ២០១៧) លើទំព័រទី១នៃ
កាសែត Nhan dan (ប្រជាជន)និងកាសែត Quan doi Nhan dan (កងទ័ពប្រជាជន)
បានចុះផ្សាយអត្ថបទជាច្រើនដោយស្ងើចសរសើរលោកជាយុទ្ធជនកុម្មុយនិស្តគំរូ
និង ជាសិសិ្សឆ្នើមរបស់លោកប្រធានហូជីមិញ។ អតីតអគ្គលេខាបក្ស លោក
Truong Chinh មានឈ្មោះពិតថា Dang Xuan Khu កើតថ្ងៃទី៩កុម្ភៈឆ្នាំ១៩០៧ នៅ
ភូមិ Hanh Thien ឃុំXuan Hong ស្រុក Xuan Truong ខេត្ត Nam Dinh ក្នុងត្រកូល
បញ្ញាវ័ន្ត ស្នេ ហាជាតិ។លោកចូលរួមធ្វើសកម្មភាពបដិវត្តន៍កាលពីអាយុ១៨ឆ្នាំ
និងជាសិស្សឆ្នើម របស់លោកប្រធានហូជីមិញ។ ក្នុងនាមជាអគ្គលេខាបក្សនោះ
ដោយបញ្ញាឈ្លាសវៃ លោក Truong Chinh បានរកឃើញនិន្នាការអភិវឌ្ឍន៍របស់
សម័យកាលនិងបំណង ប្រាថ្នារបស់ប្រជាជន តាមនោះ លោកបានរួមជាមួយ
មជ្ឈឹមបក្សនិងការិយាល័យ នយោបាយដាក់ចេញជាបន្ទាន់នូវគោលនយោបាយ
ផ្លាស់ប្តូរថ្មី។ ទស្សនៈ ផ្លាស់ប្តូរថ្មីដែលលោកជាអ្នកផ្តើមគំនិតនោះបានក្លាយទៅ
ជាត្រីវិស័យសម្រាប់ការ ទទួលយកចំណះដឹងនិងដោះស្រាយរាល់បញ្ហាទ្រឹស្តីរបស់
វៀតណាមក្នុងកិច្ចការ ផ្លាស់ប្តូរថ្មី៕