រំលឹកខួបលើកទី២៥នៃទិវាបង្កើតមូលនិធិគាំពារកុមារ

(VOVWORLD) -នាព្រឹកថ្ងៃទី៤ឧសភានៅទីក្រុងហាណូយ (វៀតណាម) មូលនិធិគាំពារ កុមារបានរៀបចំពិធីរំលឹកខួបលើកទី២៥ទិវាបង្កើតនិង។

រំលឹកខួបលើកទី២៥នៃទិវាបង្កើតមូលនិធិគាំពារកុមារ - ảnh 1អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងមតិក្នុងពិធី  (រូបថតៈ Nam Tran)

  អញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធី អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានកត់ស្គាល់និងវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែកយ៉ាងសកម្មរបស់មូលនិធិគាំពារ កុមារក្នុងរយៈពេល២៥ឆ្នាំកន្លងទៅសម្រាប់សកម្មភាពដើម្បីកុមារ។ លោកស្រីអនុ ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖

        “នាពេលខាងមុខ មូលនិធិគាំពារកុមារនឹងបន្តពង្រីកនូវប្រពៃណីដ៏ល្អប្រសើរ របស់ខ្លួនដោយលើកកំពស់ស្មារតីសាមគ្គី ការទទួលខុសត្រូវ ជាពិសេសបង្កើន ការផ្សព្វផ្សាយសកម្មភាពរបស់មូលនិធិទៅដល់មនុស្សគ្រប់រូប។ រួមជាមួយគ្នានោះ មូលនិធិគប្បីបន្តបង្កើតទំនុកទុកចិត្តសម្រាប់អ្នកធ្វើហិរញ្ញប្បទាន រួមចំណែកជាមួយ បក្ស រដ្ឋនិងប្រជាជនអនុវត្តល្អគោលនយោបាយធានាសន្តិសុខសង្គម ថែទាំកុមារ ធានាសិទ្ធិជាសារវ័ន្តនិងលើកកំពស់គុណភាពរស់នៅសម្រាប់កុមារផងដែរ”៕

ផ្សេងៗ