រំលឹកខួបលើកទី២៥នៃទិវាបង្កើតសភាពាណិជ្ជកម្មអាមេរិកប្រចាំទីក្រុងហាណូយ

(VOVWORLD) - ថ្លែងនៅទីនេះ រដ្ឋមន្រ្តីលោក Wilbur Ross បានចាត់ទុកថា ចំពោះសហគ្រាសអាមេរិកនោះគឺការជំរុញទំនាក់ទំនង ពាណិជ្ជកម្មជាមួយវៀតណាមនឹងនាំមកនូវផលប្រយោជន៍ដ៏ធំធេង។ 
រំលឹកខួបលើកទី២៥នៃទិវាបង្កើតសភាពាណិជ្ជកម្មអាមេរិកប្រចាំទីក្រុងហាណូយ - ảnh 1 រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកលោក Wilbur Ross (រូបថត៖ TTXVN)

  នាយប់ថ្ងៃទី៨ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ស្ថានទូតអាមេរិកប្រចាំវៀត ណាមបានសហការជាមួយសភាពាណិជ្ជកម្មអាមេរិកប្រចាំទីក្រុងហាណូយ (AmCham) រៀបចំពិធីរំលឹកខួបលើកទី២៥នៃទិវាបង្កើត AmCham និងលើកទី២៥ នៃទិវាស្ដារប្រក្រតីភាពទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម-អាមេរិក (១៩៩៤-២០១៩ )។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកលោក Wilbur Ross រួមជាមួយគណៈ ប្រតិភូបណ្ដាមន្ត្រីរដ្ឋាភិបាលនិងនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុនជួរមុខអាមេរិក ចំនួន១៧អង្គភាពបានចូលរួមពិធីនេះ។ ថ្លែងនៅទីនេះ រដ្ឋមន្រ្តីលោក Wilbur Ross បានចាត់ទុកថា ចំពោះសហគ្រាសអាមេរិកនោះគឺការជំរុញទំនាក់ទំនង ពាណិជ្ជកម្មជាមួយវៀតណាមនឹងនាំមកនូវផលប្រយោជន៍ដ៏ធំធេង។ ឯកអគ្គ រដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Daniel Kritenbrink បានអោយដឹងថា គិត រហូតដល់ពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីអាមេរិក-វៀតណាមសម្រេចបាន ជាង៦០ពាន់លានដុល្លាអាមេរិក ហើយកំពុងមានកំណើនគួរអោយចាប់ អារម្មណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ