រំលឹកខួបលើកទី៣០នៃទិវាវៀតណាមចូលរួមការប្រឡងសរសេរសំបុត្រអន្តរជាតិ UPU

(VOVWORLD) -ពិធីរំលឹកខួបលើកទី៣០នៃទិវាវៀតណាមចូលរួមការប្រឡងសរសេរសំបុត្រអន្តរ ជាតិ UPU និងបំផុសការប្រឡងសរសេរសំបុត្រអន្តរជាតិ UPU លើកទី៤៧ ត្រូវបានរៀបចំឡើងនាថ្ងៃទី៩តុលានៅខេត្ត Quang Ninh។ 


វៀតណាមបានក្លាយទៅជា សមាជិកជាផ្លូវការរបស់ UPU ចាប់ពីឆ្នាំ១៩៧៦និងបានចូលរួមការប្រឡងសរសេរ ចាប់ពីឆ្នាំ១៩៨៧។ អស់ រយៈពេល៣០ឆ្នាំកន្លងទៅ ការប្រឡងនេះ បាននិងកំពុង ទាក់ទាញការចូលរួមរបស់ជំនាន់វ័យក្មេងវៀតណាមជាច្រើនកុះករ។ តាមរយៈការ ប្រឡងនីមួយៗនោះ និស្សិតវៀតណាមទទួលបានពានរង្វាន់អន្តរជាតិចំនួន១៣ លើក ក្នុងនោះ មានរង្វាន់លេខមួយចំនួនពីរលើកដែរ។

        កាលពីឆ្នាំ២០១៧ នៅក្នុងការប្រឡងសរសេរសំបុត្រអន្តរជាតិ UPU លើកទី ៤៦ ប្អូន  Nguyen Do Huyen Vi សិស្សថ្នាក់ទី៨នៅទីក្រុង Da Nang ទទួលបាន ពានរង្វាន់លេខ១ថ្នាក់ជាតិនិងពានរង្វាន់លើកទឹកចិត្តថ្នាក់អន្តរជាតិដោយសំបុត្រ ផ្តល់មតិជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ នូវដំណោះស្រាយជាក់ស្តែង សម្រាប់វាសនារបស់ជនអន្តោប្រវែសស៊ីរីនិយាយដោយឡែកនិងសន្តិភាពពិភព លោកនិយាយរួមផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ