រំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សឹង្ហបុរី។
(VOV) /  
|
រំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សឹង្ហបុរី។ (vov.vn) |
VOV-នាព្រឹកថ្ងៃទី១សីហានៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធីរំលឹកខួប
លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សឹង្ហបុរីនិងលើកទី៤៨ទិវា
បុណ្យជាតិសឹង្ហបុរីដោយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញរៀបចំ។ ថ្លែង
មតិនៅពិធី លោក Le Manh Ha អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញមានក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍យ៉ាងរឹងមាំរបស់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-សឹង្ហបុរី។ តំលៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគីក្នុងឆ្នាំ២០១២ទទួលបានជាង៩ពាន់លានដុល្លារអាមេរិក។ ចំពោះទីក្រុង
ហូជីមិញ សឹង្ហបុរីជាវិនិយោគិនធំបំផុតជាមួយចំនួនទុនចុះបញ្ជីជិត៦ពាន់លានដុល្លារ
អាមេរិក រួមចំណែកគួរឲ្យកត់សម្គាល់សំរាប់ការដោះស្រាយការងារធ្វើនិងកំណើន
សេដ្ឋកិច្ចរបស់ទីក្រុង។ វាយតំលៃអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកស្រី
Leo Siu Lin អគ្គកុងស៊ុលសឹង្ហបុរីប្រចាំនៅទីក្រុងហូជីមិញបានឲ្យដឹងថា៖
“ក្នុងពេលដែលមូលដ្ឋាននយោបាយរឹងមាំជាបរិយាកាសដើម្បីទំនាក់ទំនងអភិវឌ្ឍន៍ដោយការផ្សាភ្ចាប់រវាងប្រជាជននៃប្រទេសទាំងពីរទើបជាមូលដ្ឋានសំរាប់
ទំនាក់ទំនងមិត្តភាពកក់ក្តៅនិងយល់ដឹងយ៉ាងជ្រាលជ្រៅជាងរវាងប្រទេសទាំងពីរ។ មនុស្សសឹង្ហបុរីជាច្រើនបានចាត់ទុកវៀតណាមដូចជាស្រុកកំណើតរបស់គេ ក្នុងពេល
ដែលសឹង្ហបុរីសប្បាយរីករាយដោយមានមនុស្សវៀតណាមជាច្រើនជ្រើសរើសរៀន
សូត្រនិងធ្វើការនៅទីនេះ។ ខ្ញុំសប្បាយរីករាយដោយសារទំនាក់ទំនងប្រជាជនកំពុង
បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងសកម្ម៕”
-VOV