រំលឹកខួបលើកទី៤០មហោស្រពយុវជន និស្សិតពិភពលោកលើកទី១១នៅគុយបា
(VOVWORLD) - នាថ្ងៃទី១១ ខែសីហា នៅរដ្ឋធានីហាណូយ សមាគមន៍មិត្តភាពវៀតណាម គុយបាបានសហការជាមួយអង្គភាពទាក់ទិននានា រៀបចំពិធីរំលឹកខួបលើកទី៤០ មហោស្រពយុវជន និស្សិតពិភពលោកលើកទី១១នៅប្រទេសគុយបា។
លោកស្រី Truong Thi Mai (ខាងស្ដាំ) ប្រគល់អំណោយទឹកប្រាក់ប្រមាណ៥ហ្មឺនដុល្លាអាមេរិកជូនសាលាបឋមសិក្សា "Bac Ho" របស់គុយបា ដែលត្រូវបានបរិច្ឆាកដោយអតីតសមាជិកគណៈប្រតិភូវៀតណាមដែលបានចូលរួមមហោស្រពយុវជន និស្សិតពិភពលោកលើកទី១១នៅគុយបា |
ថ្លែងមតិ នៅពិធីនេះ ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមវៀតណាម និងជា ប្រធានសមាគមន៍មិត្តភាពវៀតណាម គុយបាលោកស្រី Truong Thi Mai បាន សង្កត់ធ្ងន់ថា ឆ្នាំ២០១៨ជាឆ្នាំដែលមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនរវាងវៀត ណាមនិងគុយបា។ ដោយហេតុនេះ បណ្ដាក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ ត្រូវការអនុវត្តន៍ឲ្យបានល្អសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូ រៀបចំកម្មវិធីជួប ប្រាស្រ័យវប្បធម៌ សំដៅរឹតបន្តឹងថែមទៀតចំណងសាមគ្គីភាពនិងទំនាក់ទំនងដ៏ ស្និទ្ធស្នាលរវាងប្រជាជន យុវជននៃប្រទេសទាំងពីរ វៀតណាមនិងគុយបា ផងដែរ៕