|
រំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន ថ្នាក់ដឹកនៃប្រទេសទាំងពីរបានផ្លាស់ប្តូរសារទូរលេខអំណរ (VOV) |
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត
រវាងវៀតណាមនិងចិន(ទី១៨មករា) ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបាន
ផ្លាស់ប្តូរសារទូរលេខអំណរសាទទៅវិញទៅមក។
សារទូរលេខអំណរសាទរបស់ថ្នាក់ដឹកនាំវៀតណាមផ្ញើរជូនថ្នាក់ដឹកនាំចិនបាន
សសេរថា ថ្ងៃទី១៨មករាឆ្នាំ១៩៥០ សាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសដំបូង
លើពិភពលោកបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមប្រជាធិបតេយ្យ
សាធារណៈរដ្ឋ នាបច្ចុប្បន្នគឺសាធារណៈរដ្ឋសង្គមនិយមវៀតណាម គូសសម្គាល់
របត់ប្រវត្តិសាស្ត្រសំខាន់ក្នុងទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ
វៀតណាម-ចិន។ ជាក់ស្ដែងក្នុងអំឡុង៦៥ឆ្នាំកន្លងមកបានសឲ្យឃើញទំនាក់ទំនង
នៃប្រទេសទាំងពីរទោះបីនៅជួបការលំបាកក្តី ប៉ុន្តែដោយការខំប្រឹងប្រែងរួមនៃភាគី
ទាំងពីរ កិច្ចសហប្រតិបត្តិការនិងមិត្តភាពនៅតែជាចរន្តក្នុងទំនាក់ទំនងរវាងបក្ស
ទាំងពីររដ្ឋទាំងពីរវៀតណាម-ចិន។
ក្នុងសារទូរលេខអំណរសាទរបស់ថ្នាក់ដឹកនាំចិនផ្ញើរជូនថ្នាក់ដឹកនាំវៀតណាមបាន
សសេរថា ចិននិងវៀតណាមជាជីតខាងមិត្ត តាំងពីពេលបង្កើតទំនាក់ទំនងការទូត
មក កិច្ចសហប្រតិបត្តិការមិត្តភាពជានិច្ចកាលជាចរន្តហូរសំខាន់ក្នុងទំនាក់ទំនងចិន
-វៀតណាម។ ការជួបសន្ទនាជាន់ខ្ពស់រវាងភាគីទាំងពីរបានប្រព្រឹត្តទៅប្រចាំ កិច្ច
សហប្រតិបត្តិការលើបណ្ដាវិស័យដណ្ដើមបានសមិទ្ធិសំខាន់និងនាំមកផលប្រយោជន៍
ជាក់ស្ដែងសំរាប់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។
បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនបានអះអាងថាក្នុងកាលៈទេសៈអន្តរជាតិ
និងដំបន់មានបំរ៉ែបំរួលស៊ីជម្រៅនិងស្មុគស្មាញ ការដែលចិននិងវៀតណាមព្យាយាម
ជិតខាងមិត្តភាព បង្កើនទំនុកទុកចិត្តនយោបាយ សហប្រតិបត្តិការមានផលប្រយោជន៍
ដូចគ្នាគឺសមស្របនឹងបំណងប្រាថ្នារួម ផលប្រយោជន៍សារវន្តនៃប្រជាជនប្រទេស
ទាំងពីរ មានផលប្រយោជន៍សំរាប់សន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍របស់ដំបន់៕