រំលឹកខួបលើកទី៦៦ទិវាបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន(ទី១តុលា)


រំលឹកខួបលើកទី៦៦ទិវាបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន(ទី១តុលា) - ảnh 1
រំលឹកខួបលើកទី៦៦ទិវាបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន(ទី១តុលា)


        Vovworld-ថ្លែងមតិនៅពិធីរំលឹកខួបលើកទី៦៦ទិវាបង្កើតសាធារណៈរដ្ឋ
​ប្រជាមានិត​ចិននាយប់ថ្ងៃទី២៩កញ្ញានៅក្រុងហាណូយដែលរៀបចំដោយ​ស្ថានទូត
ចិន​ប្រចាំនៅវៀតណាម រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Bui
Quang Vinh បាន​ជូនពររាល់សមិទ្ធិដែលប្រជាជនចិនដណ្ដើមបានក្នុងអំឡុង៦៦​ឆ្នាំ
កន្លងទៅ ទន្ទឹមនឹង​នោះ​សម្ដែងជំនឿជាក់ថា ប្រជាជនចិននឹងបន្តដណ្ដើមបាន​សមិទ្ធិ
ជាច្រើនថែមទៀត​ក្នុង​បុព្វហេតុកែទម្រង់បើកទ្វារនិងកសាងលិទ្ធិសង្គម​និយមពិសេស
ចិន។ រដ្ឋមន្ត្រី Bui Quang Vinh បានអះអាងនូវបំណងរួមជាមួយ​ភាគី​ចិន​ខំប្រឹងប្រែង
សហប្រតិបត្តិការ​សមភាពមានផលប្រយោជន៍ដូចគ្នាលើ​វិស័យ​នានា ដោះស្រាយ
សមស្របការ​ខ្វែង​គំនិត​ជំរុញទំនាក់ទំនងដៃគូ​សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនអភិវឌ្ឍន៍ស្ថិរភាព​និរន្តរភាពរួមចំណែកសកម្មសំរាប់សន្តិភាព
ស្ថិរភាពនិងអភិវឌ្ឍន៍​របស់ដំបន់និងពិភពលោក។ រីឯ ឯកអគ្គរដ្ឋទូតចិន Hong Xiaoyong
បានអះអាងថា ចិនមាន​បំណងរួមជាមួយវៀតណាមធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់
ទំនងជាប្រពៃណីបើក​ទូលាយកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នាជំរុញ
ទំនាក់ទំនងដៃគូ​សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យទទួលបានវឌ្ឍន៍ភាពថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ