រំលឹកខួបលើកទី៧០ទិវាបុណ្យជាតិវៀតណាមនៅអាមេរិក

រំលឹកខួបលើកទី៧០ទិវាបុណ្យជាតិវៀតណាមនៅអាមេរិក - ảnh 1
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Daniel Russel (stasiareport.com)



        Vovworld-ថ្លែងមតិនៅពិធីរំលឹកខួបលើកទី៧០ទិវាបុណ្យជាតិវៀតណាម
(ទី២កញ្ញា) នាថ្ងៃទី១៨កញ្ញា ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក ឯកអគ្គរដ្ឋទូត
​វៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh បានសង្កត់ធ្ងន់ថា ពិធី​រំលឹក
​ខួបលើកទី៧០ទិវាបុណ្យជាតិវៀតណាមបានប្រព្រឹត្តទៅក្នុងដំណាក់កាល​ពិសេស
ក្នុង​ទំនាក់ទំនងវៀតណាម-អាមេរិកខណៈដែលប្រទេសទាំងពីរសកម្ម​ដំណើរការ​
សកម្មភាព​រំលឹកខួបលើកទី២០ទិវាបង្កើតទំនាក់ទំនងការទូត។ ឯកអគ្គរដ្ឋទូត Pham
Quang Vinh បានលើកច្បាស់ថា ឆ្នាំ២០១៥ជារបត់សំខាន់​នាំទំនាក់ទំនងវៀតណាម-
អាមេរិកឡើងកំពស់ថ្មីដោយដំណើរទស្សនកិច្ចជា​ផ្លូវការ​នៅអាមេរិករបស់អគ្គលេខា​
បក្ស​កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong រួមនឹងសេចក្តីថ្លែងការណ៍​ស្ដីពី​
ទស្សនវិស័យរួមរវាងប្រទេសទាំងពីរ។ រីឯ​ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក
Daniel Russel បានសម្ដែងការជឿជាក់​ថា ដោយសក្ដានុភាពដ៏ធំធេងរបស់ខ្លួន វៀត
ណាម​នឹងអភិវឌ្ឍន៍យ៉ាង​ខ្លាំងក្លា​នាពេលអនាគតនិងទំនាក់ទំនងដៃគូលើគ្រប់​វិស័យ
​រវាងប្រទេសទាំងពីរនឹងបន្តនាំមកលទ្ធផលល្អប្រសើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ