រំលឹកខួបលើកទី៩៧ទិវាបុណ្យជាតិសាធារណៈរដ្ឋឆែក
|
រំលឹកខួបលើកទី៩៧ទិវាបុណ្យជាតិសាធារណៈរដ្ឋឆែក (Image: VNA) |
Vovworld-នាថ្ងៃទី១៩វិច្ឆិកា សម្ព័ន្ធបណ្ដាអង្គការមិត្តភាព សមាគមមិត្តភាព
វៀតណាម-ឆែកទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួបលើកទី៩៧ទិវា
បុណ្យជាតិសាធារណៈរដ្ឋឆែក(ទី២៨តុលា)និងកម្មវិធីប្រគំតន្ត្រីរបស់សិល្បករ
សិល្បការិនីឆែកក្នុងឱកាសរំលឹកខួបលើកទី៦៥ទិវាបង្កើតទំនាក់ទំនងការ
ទូតវៀតណាម-ឆែក។ លោក Nguyen Muoi ប្រធានសមាគមមិត្តភាពវៀត
ណាម-ឆែកទីក្រុងហូជីមិញឲ្យដឹងថា ប្រជាជនទីក្រុងហូជីមិញនឹងធ្វើអស់
ពីកំលាំងកាយចិត្តដើម្បីរួមជាមួយប្រជាជនទូទាំងប្រទេសកសាងពូនជ្រុំ
អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ស៊ីជម្រៅ។
រីឯលោក Milan Stech ប្រធានព្រឹទ្ធសភាឆែក បានជឿជាក់ថា នាពេល
ខាងមុខភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
រួមខំប្រឹងប្រែងដើម្បីសហប្រតិបត្តិការកាន់តែប្រសិទ្ធិភាពនិងស៊ីជម្រៅ
ពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកសកម្មសំរាប់ការអភិវឌ្ឍន៍នៃប្រទេស
ទាំងពីរ៕