រំលឹកខួបអនុស្សារវីយ៍ទិវាគ្រូពេទ្យវៀតណាមនៅក្នុងនិងក្រៅប្រទេស

រំលឹកខួបអនុស្សារវីយ៍ទិវាគ្រូពេទ្យវៀតណាមនៅក្នុងនិងក្រៅប្រទេស - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam (baohungyen.vn)

        Vovworld-ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូពេទ្យវៀតណាមបានប្រព្រឹត្តទៅ
នៅដំបន់​ជា​ច្រើននាថ្ងៃទី២៧កុម្ភៈ។ មុននោះនាថ្ងៃទី២៦កុម្ភៈ នៅខេត្ត Hung Yen ឧបនាយករដ្ឋមន្ត្រីវៀតណាម​លោក Vu Duc Dam បានអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធ
គ្រូពេទ្យល្បីឈ្មោះ Hai Thuong Lan Ong Le Huu Trac ជាអ្នកដែលដាក់គ្រឹះស្ថាន
សំរាប់ខឿនវេជ្ជសាស្ត្រវៀតណាម។

        នាយប់ថ្ងៃដដែលនៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅរាត្រីមហោស្រព “Blouse
ស មនោសញ្ចេតនា”។ រាត្រីមហោស្រពបានអះអាងបេសកកម្មដ៏ថ្លៃថ្លានិងលើក
ដម្កើង​រាល់ការរួមចំណែករបស់កម្មាភិបាលវេជ្ជបណ្ឌិតបុគ្គលិកសុខាភិបាលដែល
កំពុងការពារសុខភាពរក្សាអាយុជីវិតប្រជាជនទាំងយប់ទាំងថ្ងៃ។ ចូលរួមរាត្រីម
ហោស្រព សាស្ត្រាចារ្ស​វេជ្ជបណ្ឌិត Nguyen Chan Hung វីរជនពលកម្ម និងជាប្រធាន
សមាគម​មហារីក​វៀតណាមបានឲ្យដឹងថា៖

        “ខ្ញុំសង្ឃឹមថា រដ្ឋកសាងយុទ្ធសាស្ត្រសុខភាពពិតប្រាកដ មន្ទីពេទ្យច្រើនជាង
ទូលាយ​ជាង កម្មាភិបាលសុខាភិបាលមានច្រើនជាង សាលាបណ្ដុះបណ្ដាល
សហការជា​មួយ​មន្ទីពេទ្យឲ្យបានសមស្រប។ ទី២គឺយកចិត្តទុកដាក់ដល់សហគមន៍។
សង្ឃឹមថានា​ពេល​ខាងមុខប្រការនេះត្រូវបានអនុវត្ត។”

         ក្នុងពិធីជួបមុខលើកសរសើរគ្រូពេទ្យគំរូចំនួន៨០នាក់មានស្នាដៃឆ្នើមក្នុង
បុព្វហេតុអភិវឌ្ឍន៍ផ្នែកសុខាភិបាលដោយសហព័ន្ធការងារទូទៅទីក្រុងហាណូយ
រៀបចំឡើងនាថ្ងៃទី២៦កុម្ភៈ ថ្នាក់ដឹកនាំផ្នែកសុខាភិបាលទីក្រុងហាណូយបានឲ្យដឹង
ថា ផ្នែក​សុខាភិបាលនឹងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍បណ្ដាញសុខាភិបាល
មូលដ្ឋានខំប្រឹងប្រែងបន្ថែម គិលានដ្ឋានឃុំសង្កាត់​១០០%មានវេជ្ជបណ្ឌិតពិនិត្យ
ព្យាបាលជំងឺ។

        ក្នុងពេលនោះនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ីនាយប់ថ្ងៃទី២៥កុម្ភៈបានប្រព្រឹត្តទៅ
សន្និបាត​សាខាសមាគមគ្រូពេទ្យឪសថបុរាណ វៀតណាម-រុស្ស៊ីលើកទី១។ ការបង្កើត
សាខា​សមាគមគ្រូពេទ្យឪសថបុរាណវៀតណាម-រុស្ស៊ីនៅទីក្រុងមូស្គូសំដៅអភិវឌ្ឍន៍​សហគមន៍គ្រូពេទ្យឪសថបុរាណនៅឯបរទេសរួមចំណែកថែទាំនិងការពារសុខភាព
សហគមន៍ រួមចំណែកកសាងនិងផ្សព្វផ្សាយផ្នែកឪសថបុរាណរបស់វៀតណាម​ក្លាយទៅជាផ្នែកវិទ្យាសាស្ត្រមានអត្តចរិតវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ