រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ ម៉ាល់តានិងទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ម៉ាល់តា

(VOVworld) - នាថ្ងៃទី១៤ មករា ឆ្នាំ១៩៧៤ សាធារណៈរដ្ឋម៉ាល់តា គឺជាប្រទេស១
ក្នុងចំណោមប្រទេសដំបូងនៅទ្វីបអឺរ៉ុប ដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀត
ណាម ក្នុងកាលៈទេសៈដែលប្រជាជនវៀតណាមកំពុងដំណើរកិច្ចការតស៊ូដណ្ដើម
ឯករាជ្យជាតិនិងឯកភាពមាតុប្រទេស។ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ ទំនាក់ទំនង
មិត្តភាពរវាងប្រទេសទាំង២ជានិច្ចកាលត្រូវបានពង្រឹងនិងពង្រីក។នៅពិធីរំលឹកខួប
អនុស្សាវរីយ៍លើកទី៥០នៃទិវាបុណ្យជាតិម៉ាល់តា និងលើកទី៤០នៃទិវាបង្កើតទំ
នាក់ទំនងការទូតវៀតណាម-ម៉ាល់តា នាយប់ថ្ងៃទី២១​ កញ្ញា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម លោក Huynh Trung Nam កុងស៊ុលកិត្តិយសម៉ាល់តាប្រចាំ
នៅទីក្រុង មានគោលបំណងថា កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំង២នឹងអភិ
វឌ្ឍន៍ឡើងកំពស់ថ្មី១ ក្នុងបណ្ដាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ
និងទេសចរណ៍។ឆ្ពោះទៅគោលដៅនោះ នាខែវិច្ឆិកាខាងមុខនេះគណៈប្រតិភូជាន់
ខ្ពស់១នៃរដ្ឋាភិបាលវៀតណាមនឹងទៅបំពេញដំណើរទស្សនកិច្ចជាលើកដំបូងនៅ
ម៉ាល់តាដើម្បីពិភាគ្សារយ៉ាងលំអិតជាមួយរដ្ឋាភិបាលនិងបណ្ដាអង្គភាពអាជីវកម្ម
នៃប្រទេសនេះ។លោក Le Manh Ha អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ហូជីមិញ បានឲ្យដឹងថា៖

រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ ម៉ាល់តានិងទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ម៉ាល់តា - ảnh 1
ទិដ្ឋភាពនៃពិធីនេះ


“ម៉ាល់តាមានទីតាំងភូមិសាស្ត្រដ៏វិជ្ជមាន ជាច្រកទ្វារបស់ទ្វីបអឺរ៉ុបនិងទ្វីបអាហ្រ្វិក
ខណៈដែលវៀតណាមជាច្រកទ្វាដើម្បីចូលក្នុងទីផ្សារអាស៊ីអាគ្នេយ៍និងទ្វីបអាស៊ី។
ខ្ញុំជឿជាក់ថា ដោយមានរាល់អំណោយផលខាងភូមិសាស្រ្តនោះ រួមជាមួយសក្ដា
នុភាពនិងការខិតខំប្រឹងប្រែងរបស់ភាគីទាំង២ កិច្ចសហប្រតិបតិ្តការរវាងវៀត
ណាមនិងម៉ាល់តានឹងមានការបោះជំហានអភិវឌ្ឍន៍ថ្មី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ