រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិប៊ុលហ្គារីនៅទីក្រុងហូជីមិញ

(VOVWORLD) - នារសៀលថ្ងៃទី២ មិនា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ សមាគមន៍មិត្តភាពវៀតណាម-ប៊ុលហ្គារីទីក្រុងហូជីមិញ បានរៀបចំពិធីរំលឹកខួប អនុស្សាវរីយ៍ទិវាបុណ្យជាតិសាធារណៈរដ្ឋប៊ុលហ្គារី (ថ្ងៃទី៣ មិនា)។ លោក
រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិប៊ុលហ្គារីនៅទីក្រុងហូជីមិញ - ảnh 1 ឈុតសម្ដែងសិល្បៈមួយក្នុងពិធីរំលឹកខួប (រូបថត៖ VOH)


នារសៀលថ្ងៃទី២ មិនា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ សមាគមន៍មិត្តភាពវៀតណាម-ប៊ុលហ្គារីទីក្រុងហូជីមិញ បានរៀបចំពិធីរំលឹកខួប អនុស្សាវរីយ៍ទិវាបុណ្យជាតិសាធារណៈរដ្ឋប៊ុលហ្គារី (ថ្ងៃទី៣ មិនា)។ លោកស្រី Hoang Thai Lan ប្រធានសមាគមន៍មិត្តភាពវៀតណាម-ប៊ុលហ្គារីទីក្រុងហូជីមិញ បានថ្លែងអំណរសាទរចំពោះប្រជាជនប៊ុលហ្គារីក្នុងឱកាសពិសេសនេះ ព្រមទាំង ចាត់ទុកថា ប្រវត្តិសាស្ត្រ៦៨ឆ្នាំនៃទំនាក់ទំនងទ្វេភាគីវៀតណាម-ប៊ុលហ្គារី បាន ក្លាយទៅជាគ្រឹះស្ថានដ៏រឹងមាំសំរាប់ចំណងមិត្តភាព កិច្ចសហប្រតិបតិ្តការរវាង ប្រទេសទាំងពីរនាបច្ចុប្បន្ន ដែលកំពុងអភិវឌ្ឍន៍កាន់តែល្អប្រសើរលើវិស័យជា ច្រើនពីនយោបាយពាណិជ្ជកម្មដល់វិនិយោគនិងការទូតប្រជាជនជាដើម។  

       តំណាងស្ថានទូតប៊ុលហ្គារីប្រចាំវៀតណាមលោក Oleg Marinov នាយក ការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្មប៊ុលហ្គារីនៅទីក្រុងហូជីមិញ បានសំដែង គោលបំណងថា ទំនាក់ទំនងប៊ុលហ្គារី-វៀតណាមនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃ ទៅមួយថ្ងៃដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ