រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិវៀតណាមទី២ កញ្ញានៅអូស្រ្តាលីនិងចិន

(VOVworld) - នាថ្ងៃទី២៨ សីហា អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Sydney ប្រទេសអូស្ត្រាលី បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិ
វៀតណាម(ទី២ កញ្ញា១៩៤៥ ទី២ កញ្ញា ២០១៤)។នៅទីនេះ អគ្គកុងស៊ុលលោក Mai
Phuoc Dung បានរំលឹកឡើងវិញនូវបណ្ដាសមិទ្ធិដ៏ធំធេងដែលប្រជាជនវៀតណាម
ទទួលបានក្នុងរយៈពេល៦៩ឆ្នាំកន្លងទៅ ក៏ដូចជារបត់នៃទំនាក់ទំនងរវាងវៀតណាម
និងអូស្រា្តលីផងដែរ។រដ្ឋមន្រ្តីក្រសួងអប់រំនៃរដ្ឋ New South Wale លោក Andrian Piccoli បានចូលរួមពិធីនេះនិងថ្លែងសេចក្ដីអបអរសាទរដល់រដ្ឋាភិបាលនិងប្រជាជនវៀត
ណាម។

រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិវៀតណាមទី២ កញ្ញានៅអូស្រ្តាលីនិងចិន - ảnh 1
អគ្គកុងស៊ុលលោក Mai Phuoc Dung ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិវៀតណាម (រូបថត៖baotintuc.vn)

នាយប់ថ្ងៃដដែល អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងGuangzhou ប្រទេសចិន ក៏បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិទី២ កញ្ញា។ថ្លែងមតិនៅទីនេះអគ្គ
កុងស៊ុលលោក Nguyen Tien Hong បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ធំៗក្នុងទំនាក់ទំ
នងរវាងវៀតណាមនិងចិននិយាយរួម វៀតណាមនិងទីក្រុងGuangzhouនិយាយដោយ
ឡែក។រីឯខ្លួនវិញ​ លោក Wu Ken អគ្គលេខាធិការរងរដ្ឋអំណាចប្រជាជនខេត្ត Guang
dong បានអះអាងថា ចិននិងវៀតណាមជាដៃគូសហប្រតិបតិ្តការនិងអ្នកជិតខាងសំខាន់
របស់គ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ