រំលឹកខួបអនុស្សាវរីយ៍រយៈ៦០ឆ្នាំនៃការផ្សាយសម្លេងកងទ័ពប្រជាជនវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី១៥ ខែមីនា នៅរដ្ឋធានីហាណូយ មជ្ឈមណ្ឌលផ្សាយសម្លេង ទូរទស្សន៍កងទ័ព (ចំណុះអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម ក្រសួងការពារជាតិវៀតណាម) បានរៀបចំពិធីរំលឹក ខួបរយៈ៦០ឆ្នាំនៃការផ្សាយ សម្លេងកងទ័ពប្រជាជន (ថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៥៩ - ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៩)។
រំលឹកខួបអនុស្សាវរីយ៍រយៈ៦០ឆ្នាំនៃការផ្សាយសម្លេងកងទ័ពប្រជាជនវៀតណាម - ảnh 1ទិដ្ឋភាពនៃពិធីរំលឹកខួប (រូបថត៖ qdnd.vn) 

ថ្លែងនៅពិធីនេះ ឧត្តមសេនីយ៍ឯក Nguyen Trong Nghia អនុប្រធានអគ្គ ស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បានកត់សម្គាល់និងវាយតម្លៃ ខ្ពស់ចំពោះលទ្ធផលដែលផ្នែកផ្សាយសម្លេងកងទ័ពសម្រេចបានក្នុងអំឡុងពេល៦០ឆ្នាំកន្លងទៅ។ ដើម្បីសម្រេចយ៉ាងល្អនូវភារកិច្ចរបស់ស្ថាប័នសារព័ត៌មានកង ទ័ពនាពេលខាងមុខនេះ ឧត្តមសេនីយ៍ឯក Nguyen Trong Nghia បានលើក សំណើថា៖

        “ចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីខ្លឹមសារ របៀបឃោសនា ដើម្បីឆ្លើយតបនឹង សំណូមពរក្នុងស្ថានភាពថ្មី។ ព័ត៌មានត្រូវតែធ្វើបច្ចុប្បន្នភាព ច្បាមជាប់ព្រឹត្តិ ការណ៍សំខាន់ៗក្នុងប្រទេសនិងអន្តរជាតិ ផ្ដោតទៅលើការឃោសនាគោលជំហរ របស់បក្សស្ដីពីការការពារមាតុប្រទេស យុទ្ធសាស្ត្រយោធា យុទ្ធសាស្ត្រការពារ ជាតិ ភារកិច្ចកសាងកងទ័ព ក៏ដូចជាការកសាងខឿនការពារជាតិដោយប្រជាជន ទាំងមូល ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ