រំលឹកខួបអនុស្សវរីយ៍លើកទី ១០០ ទិវាបដិវត្តន៍ខែតុលារុស្ស៊ីនៅប្រទេសជាច្រើន

(VOVWORLD) -តំណាងរាប់ពាន់នាក់នៃគណបក្សនយោបាយឆ្វេងនិយមរុស្ស៊ីនិងគណៈប្រតិភូជាង ១៣០ មកពីប្រទេសចំនួន ៨០ នៅលើពិភពលោកបានចួមរួមពិធីព្យុហយាត្រា មិទ្ទិញនៅទីក្រុងម៉ូស្គូ នាថ្ងៃទី ៧ វិច្ឆកា ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ១០០ ទិវាបដិវត្តន៍ខែតុលារុស្ស៊ី ដ៏មហិមា (៧/វិច្ឆិកា/១៩១៧ - ៧/វិច្ឆិកា/២០១៧)។
រំលឹកខួបអនុស្សវរីយ៍លើកទី ១០០ ទិវាបដិវត្តន៍ខែតុលារុស្ស៊ីនៅប្រទេសជាច្រើន - ảnh 1 រំលឹកខួបអនុស្សវរីយ៍លើកទី ១០០ ទិវាបដិវត្តន៍ខែតុលារុស្ស៊ីនៅប្រទេសជាច្រើន

តំណាងរាប់ពាន់នាក់នៃគណបក្សនយោបាយឆ្វេងនិយមរុស្ស៊ីនិងគណៈប្រតិភូជាង ១៣០ មកពីប្រទេសចំនួន ៨០ នៅលើពិភពលោកបានចួមរួមពិធីព្យុហយាត្រា មិទ្ទិញនៅទីក្រុងម៉ូស្គូ នាថ្ងៃទី ៧ វិច្ឆកា ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ១០០ ទិវាបដិវត្តន៍ខែតុលារុស្ស៊ី ដ៏មហិមា (៧/វិច្ឆិកា/១៩១៧ - ៧/វិច្ឆិកា/២០១៧)។

នាថ្ងៃដដែល នៅសារមន្ទីរប្រវត្តិសាស្ត្រនៅប៊ែរឡាំង អាល្លឺម៉ង់ បានប្រារព្ធពិព័រណ៌ "បដិវត្ត ១៩១៧ - រុស្ស៊ីនិងអឺរ៉ុប"។

ក្នុងឱកាសនេះ នៅបណ្ដាប្រទេសអាមេរិកឡាទីនក៏បានប្រព្រឹត្តិទៅសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ផងដែរ។ សិក្ខាសាលា និងការជួបប្រាស្រ័យវប្បធម៌ជាច្រើនដោយប្រធានបទ បដិវត្តន៍ ខែតុលារុស្ស៊ីដែលបានរៀបចំឡើងនៅ Bolivia។

នៅវៀតណាម មូលដ្ឋានជាច្រើនបានរៀបចំសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ១០០ ទិវាបដិវត្តន៍ខែតុលារុស្ស៊ី (៧/វិច្ឆិកា/១៩១៧ - ៧/វិច្ឆិកា/២០១៧)។ នាថ្ងៃទី៧ វិច្ចិការ នៅ Khanh Hoa សម្ព័ន្ធសមាគមមិត្តភាពខេត្ត Khanh Hoa បានរួមសហការជាមួយសមាគមមិត្តភាព វៀតណាម រុស្ស៊ីរបស់ខេត្តបានរៀបចំពិធីជួបសំណេះសំណាលប្រជាជនរុស្ស៊ីដែលកំពុងរស់នៅ និងធ្វើការនៅខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ