រំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងវៀតណាម - ម៉ាឡេស៊ី

(VOVWORLD) - នាយប់ថ្ងៃទី ៨ ខែកញ្ញា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងសមាគមមិត្តភាពវៀតណាម - ម៉ាឡេស៊ីបានសហការជាមួយស្ថានទូតម៉ាឡេស៊ីប្រចាំនៅវៀតណាមដើម្បីរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងវៀតណាម - ម៉ាឡេស៊ី (១៩៧៣ - ២០២៣) ។
រំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងវៀតណាម - ម៉ាឡេស៊ី - ảnh 1ការសម្តែងសិល្បៈក្នុងពិធីនេះ។ រូបថត៖ H.Hà/dangcongsan.vn

ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមលោក Vu Hai Ha បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ម៉ាឡេស៊ីបានអភិវឌ្ឍន៍យ៉ាងស៊ីជំរៅដោយឥតឈប់ឈរ ហើយទទួលបានលទ្ធផលជាក់ស្តែងលើវិស័យជាច្រើន ទន្ទឹមនឹងនោះ ការផ្លាស់ប្តូរនិងការជួបប្រាស្រ័យជាន់ខ្ពស់ ក៏ដូចជាយន្តការសហប្រតិបត្តិការត្រូវបានរក្សាយ៉ាងបត់បែនប្រកបដោយប្រសិទ្ធភាពនិងការជឿទុកចិត្តខាងនយោបាយត្រូវបានកើនឡើង។ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគគឺជាសសរស្ដម្ភផង និងជាកម្លាំងចលករដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

រំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងវៀតណាម - ម៉ាឡេស៊ី - ảnh 2ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមលោក Vu Hai Ha។ រូបថត៖ H.Hà/dangcongsan.vn

លោក Vu Hai Ha បានសង្កត់ធ្ងន់ថា៖ “អាចអះអាងបានថា ទំនាក់ទំនងរវាងវៀតណាមនិងម៉ាឡេស៊ីគឺជាគំរូជោគជ័យមួយដោយផ្អែកលើភាពស្មោះត្រង់ និងទំនុកទុកចិត្តខាងនយោបាយ ; ភាពស្វាហាប់ បត់បែននិងចីរភាពក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមជាមួយមនោសញ្ចេតនាដ៏ស្មោះត្រង់និងផ្សាភ្ជាប់រវាងប្រជាជាតិទាំងពីរ។ ផ្នែកសំខាន់មួយក្នុង ជោគជ័យនេះបានមកពីការរួមចំណែកគួរឱ្យកត់សម្គាល់របស់សហគមន៍ធុរកិច្ច អង្គការ សមាគម សហជីព និងប្រជាជននៃប្រទេសទាំងពីរ”។

រីឯខ្លួនវិញ លោក Dato’ Tan Yang ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់មិនត្រឹមតែជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាដៃគូលើឆាកពហុភាគីរបស់ម៉ាឡេស៊ីទៀតផង។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ទំនាក់ទំនងម៉ាឡេស៊ី - វៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យដូចជា៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌សង្គម ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរប្រជាជន។ ឯកអគ្គរដ្ឋទូត Dato’ Tan Yang សង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ