រំលឹកខួបអនុស្សាវរីយ៍លើកទី ៧៤ នៃការបង្កើតកងទ័ពប្រជាជនវៀតណាមនៅ ម៉ូសំប៊ិក
(VOVWORLD) -នាថ្ងៃទី ២១ ខែធ្នូ នៅសាធារណរដ្ឋម៉ូសំប៊ិក ស្ថានទូតវៀតណាមនិងសហគមន៍ជនវៀតណាមប្រចាំនៅម៉ូសំប៊ិកបានចូលរួមពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី ៧៤ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងលើកទី២៩ ទិវាបុណ្យការពារជាតិប្រជាជនទាំងមូល ព្រមទាំងជូនពរកម្មាភិបាល និងយុទ្ធជនក្រុមហ៊ុន Movitel ( ដែលជាក្រុមហ៊ុនសារជីវកម្មនៃសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍កងទ័ព Viettel នៅម៉ូសំប៊ិក។
ស្ថានទូតវៀតណាមនិងសហគមន៍ជនវៀតណាមប្រចាំនៅម៉ូសំប៊ិកជូនពរកម្មាភិបាល និងយុទ្ធជនក្រុមហ៊ុន MovitelV(http://daidoanket.vn) |
អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ូសំប៊ិក លោក Le Huy Hoang បានសង្កត់ធ្ងន់ថាក្នុងរយៈពេល ៦ ឆ្នាំកន្លងទៅ ក្រុមហ៊ុន Movitel បាននាំមកនូវផលប្រយោជន៍ខាងសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ ព្រមទាំងរួមចំណែកផ្សព្វផ្សាយពាណិជ្ជសញ្ញាវៀតណាម ក៏ដូចជាទំនៀមទំលាប់ វប្បធម៌ និងរូបភាពរបស់មនុស្ស និងទឹកដីវៀតណាមនៅប្រទេសសាមីផងដែរ។ ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូត លោក Le Huy Hoang ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់កម្មាភិបាល និងយុទ្ធជននៃក្រុមហ៊ុន Movitel ផងដែរ៕