រំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតលោកប្រធាន Ton Duc Thang
(VOV) /  
|
រំលឹកខួបអនុស្សាវរីយ៍លើកទី១២៥ទិវាកំណើតលោកប្រធាន Ton Duc Thang (tuoitre.vn) |
VOV-នាព្រឹកថ្ងៃទី១៩សីហាទីក្រុងហូជីមិញបានរៀបចំពិធីមីទ្ទីងរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធាន Ton Duc Thang (ទី២០សីហា)។ ក្នុង
សន្ទរកថានៅពិធីនេះ លោក Le Hoang Quan សមាជិកមជ្ឈឹមបក្សនិងជាប្រធាន
គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានអះអាងថា ជីវិតនិងបុព្វហេតុរបស់
លោកប្រធាន Ton Duc Thang ជាគំរូភ្លឺចិញ្ចាច គំរូអំពីសិលធម៍បដិវត្តន៍ ស្មារតីតស៊ូដើម្បីសេរីភាពនិងស្មារតីពលកម្មឧស្សាហ៍ព្យាយាម។
“ដើម្បីរំលឹកខួបអនុស្សាវរីយ៍ទិវាកំណើតលោកប្រធាន Ton Duc Thang យ៉ាង
ជាក់ស្ដែងបំផុតនោះ យើងម្នាក់ៗត្រូវរៀនសូត្រសិលធម៍បដិវត្តន៍ របៀបរស់នៅ
ស្អាតស្អំ របស់លោកប្រធានTon Duc Thang។ ធ្វើតាមគំរូលោកប្រធាន Ton Duc
Thang ខំប្រឹងប្រែងជាមួយការងារដែលត្រូវបានបក្សនិងប្រជាជនប្រគល់ជូន រួមចំណែកអស់ពីកំលាំងកាយចិត្តសំរាប់បុព្វហេតុផ្លាស់ប្តូរថ្មី ស័ក្តសមនឹងកិត្តិនាម
ទីក្រុងវីរភាព៕”
-VOV