រំលឹកខួបអនុស្សាវរីយ៍លើកទី២៥នៃទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ី

(VOVworld) - នាយប់ថ្ងៃទី១១ មិថុនា ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម
បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥នៃទិវាបុណ្យជាតិរុស្ស៊ី (ថ្ងៃទី១២
មិថុនា)។នៅទីនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក Konstantin Vasili-
evich Vnukov បានឲ្យដឹងថា សកម្មភាពការទូតរបស់រុស្ស៊ីកាន់តែផ្ទេរទៅតំបន់អាស៊ី-
ប៉ាស៊ីហ្វិកពី១ថ្ងៃទៅ១ថ្ងៃ។ទំនាក់ទំនងជាមួយដៃគូស្នូលរបស់រុស្ស៊ីនៅតំបន់នេះមាន
សារសំខាន់ពិសេស ក្នុងនោះមានវៀតណាមផង។ឆ្នាំនេះក៏ជាឆ្នាំ ដែលប្រទេស
ទាំង២រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត។រុស្ស៊ីជា
និច្ចកាលត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ សហប្រតិបតិ្តការជាមួយ វៀតណាមលើ
គ្រប់វិស័យ បង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបតិ្តការដ៏យូរ
លង់មករវាងប្រទេសទាំង២។
រំលឹកខួបអនុស្សាវរីយ៍លើកទី២៥នៃទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ី - ảnh 1
ឯកអគ្គរដ្ឋទូត Konstantin Vasilievich Vnukov ប្រគល់គ្រឿងឥស្សរិយយសមិត្តភាព
របស់រុស្ស៊ីជូនរដ្ឋមន្រ្តី Hoang Tuan Anh

ថ្លែងមតិនៅពិធីនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោក
Hoang Tuan Anh បានសំដែងជំនឿជាក់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងដៃគូ
យុទ្ធសាស្រ្តលើគ្រប់វិស័យរវាងវៀតណាមនិងរុស្ស៊ី នឹងកាន់តែស៊ីជំរៅនិងមានប្រ
សិទ្ធិភាពដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង២ ដើម្បីសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿងនៅក្នុងតំបន់និងលើពិភពលោក។

ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Konstantin Vasilievich Vnukov បាន
ប្រគល់គ្រឿងឥស្សរិយយសមិត្តភាពរបស់សហព័ន្ធរុស្ស៊ីជូនរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោក Hoang Tuan Anh និងអនុប្រធានអចិន្ត្រៃនៃ
គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមលោក Pham Xuan Son។នេះជារង្វាន់ដ៏ថ្លៃ
ថ្លាថ្នាក់រដ្ឋាភិបាលលៃទុកសំរាប់បុគ្គលនានាដែលមានការរួមវិភាគទានជាច្រើន
សំរាប់ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ