រំលឹកខួបអនុស្សាវរីយ៍លើកទី៣០ទិវាកងទ័ពស្ម័គ្រចិត្តវៀតណាមសម្រេចភារកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់នៅកម្ពុជា

(VOVWORLD) - ទោះបីជាសង្គ្រាមបានកន្លងផុតទៅហើយក្ដី ប៉ុន្តែនាពេលនិយាយដល់កង ទ័ពស្ម័គ្រចិត្តវៀតណាមម្ដងៗនោះ គឺប្រជាជនកម្ពុជាម្នាក់ៗសុទ្ធតែរំជួលចិត្តយ៉ាង ខ្លាំង។ ប្រជាជនកម្ពុជាបានចាត់ទុកកងទ័ពស្ម័គ្រចិត្តវៀតណាមជា “កងទ័ពនៃព្រះ ពុទ្ធ” ដែលបានជួយអោយប្រជាជាតិកម្ពុជារស់រានមានជីវិតឡើងវិញ។
រំលឹកខួបអនុស្សាវរីយ៍លើកទី៣០ទិវាកងទ័ពស្ម័គ្រចិត្តវៀតណាមសម្រេចភារកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់នៅកម្ពុជា - ảnh 1ប្រជាជនកម្ពុជាទទួលស្វាគមន៍កងទ័ពស្ម័គ្រចិត្តវៀតណាម (រូបថត៖ ឯកសារពី VOV) 

  មុននេះចំនឹងគម្រប់៣០ឆ្នាំ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៨៩ កងទ័ពស្ម័គ្រចិត្តវៀតណាម បានសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់នៅព្រះរាជាណាចក្រ កម្ពុជា។ ការដែលយុទ្ធជនស្ម័គ្រចិត្តចុងក្រោយរបស់វៀតណាមដកចេញពីដែនដី កម្ពុជានាថ្ងៃនោះ ជាព្រឹត្តិការណ៍សំខាន់មួយ ដែលកត់ត្រានូវដំណាក់កាលអភិវឌ្ឍ ថ្មី របស់កម្ពុជា ក្រោយរយៈពេលមួយទសវត្សដែលកងទ័ពស្ម័គ្រចិត្តវៀតណាម ជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៍ហើយជួយអោយ ប្រទេសកម្ពុជារស់រានមានជីវិតឡើងវិញ។ ក្រឡេកមើលឡើងវិញនូវព្រឹត្តិការណ៍ នេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត ណាម បានវាយតម្លៃថា៖

        “ទីមួយគឺ យើងដកទ័ពប៉ុន្តែមិត្តត្រូវឈរអោយបានរឹងមាំ។ នេះជាសំណូមពរ ចម្បងនិងខ្ពស់បំផុត។ យើងមិនទុកអោយក្រោយពីយើងដកទ័ពនោះ គឺរដ្ឋ អំណាចមិត្ត កងទ័ពមិត្ត ហើយគណៈបក្សមិត្តត្រូវផ្ដួលរលំ បែកបាក់ ឬទទួល បរាជ័យនោះទេហើយនេះជាសំណូមពរសំខាន់បំផុត។ ទីពីរគឺត្រូវតែមានរបបសន្តិ ភាពនៅកម្ពុជា ដែលជាក់ស្ដែងគឺមិនទុកអោយរបបប្រល័យពូជសាសន៍វិលត្រ ឡប់មកវិញបានឡើយ។ ទីបីគឺ យើងត្រូវតែមិនទុកអោយបរទេសផ្ដល់ជំនួយដល់ កងកម្លាំងប្រឆាំងនានានៅកម្ពុជាទាំងខាងនយោបាយ ខាងយោធា និងខាងសេដ្ឋ កិច្ច។ ជាមួយនឹងគោលដៅនោះ ប្រសិនបើក្រឡេកមើលឡើងវិញរយៈពេល៣០ ឆ្នាំបានកន្លងផុតទៅ ច្បាស់លាស់ណាស់ថាផែនការដកទ័ពរបស់យើងត្រូវបានសម្រេច យ៉ាងល្អឥតខ្ចោះគួរជាទីមោទនៈ។ កម្មាភិបាលនិងយុទ្ធជនវៀត ណាមគ្រប់រូប នាគ្រានោះ បានដកទ័ពក្នុងឋានៈរបស់អ្នកឈ្នះ ហើយយកតាមខ្លួននូវមនោ សញ្ចេត នាដ៏ជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាផងដែរ”។

        ទោះបីជាសង្គ្រាមបានកន្លងផុតទៅហើយក្ដី ប៉ុន្តែនាពេលនិយាយដល់កង ទ័ពស្ម័គ្រចិត្តវៀត ណាមម្ដងៗនោះ គឺប្រជាជនកម្ពុជាម្នាក់ៗសុទ្ធតែរំជួលចិត្តយ៉ាង ខ្លាំង។ ប្រជាជនកម្ពុជាបានចាត់ទុកកងទ័ពស្ម័គ្រចិត្តវៀតណាមជា “កងទ័ពនៃព្រះ ពុទ្ធ” ដែលបានជួយអោយប្រជាជាតិកម្ពុជារស់រានមានជីវិតឡើងវិញ។ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍កម្ពុជាលោក ថោង ខុន បានអះអាងថា៖

  ៉មិនភ្លេចទេ។ អនុស្សាវរីយ៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រសិនបើគ្មានកងទ័ពស្ម័គ្រចិត្តវៀតណាមដែលសហការយ៉ាងជិតស្និទ្ធជាមួយរណសិរ្សរំដោះជាតិកម្ពុជារបស់យើង កងទ័ពកម្ពុជារបស់យើង គឺយើងមិនអាចរួចផុតពីរបបប្រល័យពូជសាសន៍បានឡើយ។ តាំងពីនោះមក ឈរលើមូលដ្ឋាននេះ ចំណងសាមគ្គីភាពមិត្តភាពកម្ពុជា-វៀតណាមនៅតែស្ថិតស្ថិររឹងមាំ រីកចម្រើនជារៀងរហូត។"

        ក្នុងការប្រយុទ្ធយ៉ាងកាចសាហាវដើម្បីជួយអោយប្រជាជនកម្ពុជារួចផុតពីគ្រោះប្រល័យពូជសាសន៍នោះមានយុទ្ធជនស្ម័គ្រចិត្តវៀតណាមរាប់ហ្មឺននាក់បាន សម្រាកជារៀងរហូតនៅទឹកដីកម្ពុជា ឬពលីរាងកាយមួយផ្នែករបស់ខ្លួនដើម្បី រួមចំណែកជួយអោយប្រទេសមិត្តរស់រានមានជីវិតឡើងវិញ។ ពលីកម្មដ៏ធំធេង និងខ្ពង់ខ្ពស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាមនឹងដិតជាប់ជានិច្ចក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ