រំលឹកខួបអនុស្សាវរីយ៍លើកទី៥៦នៃទិវាប្រពៃណីរបស់ផ្នែកជលផលវៀតណាម

រំលឹកខួបអនុស្សាវរីយ៍លើកទី៥៦នៃទិវាប្រពៃណីរបស់ផ្នែកជលផលវៀតណាម - ảnh 1
បង្កងក្លាយទៅជាមុខទំនិញយុទ្ធសាស្ត្រ នាំមកនូវប្រសិទ្ធភាពខាងសេដ្ឋកិច្ចដ៏ធំធេង

(VOVworld) - ឆ្លើយសម្ពាសន៍ជាមួយអ្នកយកសារព័ត៏មាននៃវិទ្យុសម្លេងវៀតណាម
ក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥៦នៃទិវាប្រពៃណីរបស់ផ្នែកជលផល
វៀតណាម (ថ្ងៃទី១ មេសា ឆ្នាំ១៩៥៩ ថ្ងៃទី១ មេសា ឆ្នាំ២០១៥) លោក Bui Duc Quy
ប្រធាន នាយកដ្ឋានចិញ្ចឹមជលផល នៃអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម
និងអភិវឌ្ឍន៍ ជនបទវៀតណាម បានឲ្យដឹងថា ពីផ្នែកមានទ្រង់ទ្រាយតូច១ ក្រោយ
ពី៥៦ឆ្នាំបង្កើត ផ្នែកជល ផលវៀតណាម បានក្លាយទៅជាផ្នែកសេដ្ឋកិច្ចសំខាន់
ក្នុងខឿនសេដ្ឋកិច្ចជាតិ៖ “រហូតមកដល់ពេលនេះ ត្រីត្រានិងបង្កងរបស់វៀតណាម
បានមានវត្តមាននៅប្រទេសនិងតំបន់ ដែនដីជាង១៦០នៅលើពិភពលោក ក្នុង
នោះ បង្កងក្លាយទៅជាមុខទំនិញយុទ្ធសាស្ត្រ នាំមកនូវប្រសិទ្ធភាពខាងសេដ្ឋកិច្ច
ដ៏ធំធេងនិងផ្ដល់ការងារធ្វើសំរាប់ពលករនៅ ជនបទចំនួន៣លាននាក់។ក្នុងរយៈ
ពេល១០ឆ្នាំមក ផ្នែកជលផលបានអភិវឌ្ឍន៍យ៉ាង ខ្លាំងក្លាអំពីទិន្នផលផងនិង
បរិមាណផង។ប្រសិនជានាឆ្នាំ២០១០ បរិមាណជលផល ទទួលបាន៥៩០ពាន់
តោនលើផ្ទៃទឹកគឺ៦៤០ពាន់ហិកតា នោះគឺដល់ឆ្នាំ២០១៤ ផ្ទៃទឹកចិញ្ចឹមជលផល
នៅទូទាំងប្រទេសគឺជាង១លានហិកតា បរិមាណទទួលបាន ជិត៦លានតោន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ