រំលឹកខួបអនុស្សាវរីយលើកទី៦០នៃទិវាបង្កើតសមាគមមេធាវីវៀតណាម

រំលឹកខួបអនុស្សាវរីយលើកទី៦០នៃទិវាបង្កើតសមាគមមេធាវីវៀតណាម - ảnh 1
លោក Le Hong Anh ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍

(VOVworld) - ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់បក្ស បណ្ដាជំនាន់
មេធាវីវៀតណាម បានខំប្រឹប្រែង ហាត់ពត់លត់ដំ និងរីកធំធាត់ដោយឥតឈប់ឈរ
រួម ជាមួយការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍
លើកទី៦០នៃទិវាបង្កើតសមាគមមេធាវីវៀតណាម នាព្រឹកថ្ងៃទី៤ មេសា នៅរដ្ឋធានី
ហាណូយ សមាជិកអចិន្ត្រៃគណៈលេខាលោក Le Hong Anh បានវាយតំលៃខ្ពស់
ចំពោះរាល់ ស្នាដៃរបស់សមាគមមេធាវីវៀតណាម ក្នុងរយៈពេល៦០ឆ្នាំកម្លងទៅ
 ដែលបានរួម ចំណែកយ៉ាងសកម្មក្នុងបុព្វហេតុតស៊ូការពារនិងកសាងប្រទេសជាតិ
លើកកំពស់ តួនាទីនិងរូបភាពរបស់វៀតណាមលើឆាកអន្តរជាតិ។លោក Le Hong
Anh បានស្នើរឲ្យ សមាគមមេធាវីវៀតណាម ត្រូវពង្រីកប្រពៃណីរបស់ខ្លួន រៀបចំ
សកម្មភាពជាក់ស្ដែង ជាច្រើន ដើម្បីកសាងនិងអភិវឌ្ឍន៍សមាគមលើគ្រប់វិស័យ។
សមាជិកនិមួយៗ ត្រូវជា ប្រជាពលរដ្ឋគំរូ មានភាពអង់អាចក្លាហានក្នុងការតស៊ូ
ការពារយុត្តិធម៌ ការពារភាព ត្រឹមត្រូវ រួមចំណែកក្នុងការកសាងនិតិរដ្ឋសង្គម
និយមវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ