រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតសាលារៀនសំរាប់សិស្សានុសិស្សភាគខាងត្បូងវៀតណាមនៅភាគខាងជើងវៀតណាម

រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតសាលារៀនសំរាប់សិស្សានុសិស្សភាគខាងត្បូងវៀតណាមនៅភាគខាងជើងវៀតណាម - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang

(VOV)_​នាព្រឹកថ្ងៃទី១៤ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្ត​ទៅ​ពិធីរំលឹកខួប
អនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតសាលារៀនសំរាប់​សិស្សានុសិស្សភាគខាងត្បូង
វៀតណាមនៅភាគខាងជើងវៀតណាម ​( ១៩៥៤-២០១៤)។ មុននេះ៦០ឆ្នាំ បន្ទាប់
ពី​ចុះហត្ថលេខាលើ​កិច្ចព្រមក្រុង Geneve អនុវត្តតាមការផ្តួចផ្តើមរបស់លោកប្រធាន
ហូជីមិញ​ មជ្ឈឹម​បក្ស និងរដ្ឋាភិបាល ប្រព័ន្ធសាលារៀនសំរាប់សិស្សានុសិស្សភាគ
​ខាង​ត្បូងវៀតណាមនៅភាគខាងជើងវៀតណាមបានបង្កើតឡើង។ ​សិស្សានុសិស្ស
ចំនួនជាង៣២ពាន់នាក់ជាកូនចៅរបស់បណ្ដាកម្មាភិបាល​បដិវត្តន៏នៅភាគខាងត្បូង
វៀតណាម ត្រូវបានទៅសិក្សាររៀនសូត្រនៅភាគខាងជើង ដើម្បីបំរើបុព្វហេតុរំដោះ
 ការពារនិងកសាងប្រទេសជាតិ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក T
ruong Tan Sang បានអះអាងថា៖

“ ទោះបីជាបានគងវង្សក្នុងរយៈពេល២០ឆ្នាំក្តី ប៉ុន្តែរូបសណ្ឋានសាលារៀនសំរាប់
សិស្សានុសិស្សភាគខាងត្បូងវៀត​ណាមនៅភាគខាងជើងវៀតណាម។ ​ បណ្ដាស
មិទ្ធិផល និងបទពិសោធន៍របស់សាលារៀន ក្នុងការអនុវត្តគោលដៅអប់រំ បណ្ដុះ
បណ្ដាល វិធីសាស្ត្របង្ហាត់បង្រៀន និង​ការ​កសាងទំនាក់ទំនងរវាងគ្រូបង្រៀននិង
សិស្សានុសិស្សដ៏ស្និទ្ធស្នាល និង​ការប្រឡងប្រណាំងបង្រៀនល្អ សិក្សារល្អ ក៏ត្រូវ
ពង្រឹងនិងពង្រីកជានិច្ច។”

ប្រធានរដ្ឋ Truong Tan Sang បានសម្ដែងគោលបំណងថា​៖ ​បណ្ដាលោកគ្រូ អ្នកគ្រូ
 និងអតីតសិស្សានុសិស្សនៅភាគខាងត្បូង​វៀតណាម បន្តរួមវិភាគទានចូលក្នុង
បុព្វហេតុកសាងប្រទេសជាតិ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ