រំលឹកខួបអនុស្សាវរីយ៍លើកទី៦១នៃទិវាឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា

រំលឹកខួបអនុស្សាវរីយ៍លើកទី៦១នៃទិវាឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា - ảnh 1
មនោសញ្ចេតនាស្អិតរមួតរវាងយុទ្ធជនស្ម័គ្រចិត្តវៀតណាមនិងប្រជាជនកម្ពុជា (រូបថត៖vnmilitaryhistory)


(VOVworld) - នាថ្ងៃទី៦វិច្ឆិកា សម្ព័ន្ធបណ្ដាអង្គការមិត្តភាព បានសហការជាមួយ
សមាគមមិត្តភាពវៀតណាម-កម្ពុជានៃទីក្រុងហូជីមិញរៀបចំពិធីរំលឹកខួបអនុស្សា
វរីយ៍លើកទី៦១នៃទិវាឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ថ្លែងមតិនៅទីនេះ
លោក Truong Minh Nhut ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជានៃទីក្រុងហូជី
មិញ បានសង្កត់ធ្ងន់ថា វៀតណាមនិងកម្ពុជា ជាប្រទេសជិតខាង ដែលមានទំនាក់
ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើរ។នាបច្ចុប្បន្ន ថ្នាក់ដឹក
នាំនិងប្រជាជននៃប្រទេសទាំង២ កំពុងខំប្រឹងប្រែងសំដៅពង្រឹងនិងពង្រីកចំណង
សាមគ្គីភាព មិត្តភាព រួមគ្នាសហប្រតិបតិ្តការកសាងនិងអភិវឌ្ឍន៍។លោក សឹម
សុខុម អគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ បានឲ្យដឹងថា ការទទួលបាន
ជ័យជំនះនិងរាល់សមិទ្ធិរបស់កម្ពុជានាបច្ចុប្បន្នមិនអាចផ្ដាច់ចេញពីគ្នាការជួយ
ឧបត្ថម្ភនិងគាំទ្ររបស់់បណ្ដាប្រទេសជាមិត្តភក្តិ ភាតរៈជាពិសេសគឺប្រទេសវៀត
ណាម។លោក សឹមសុខុម បានថ្លែងអំណរគុណដល់បក្ស រដ្ឋ កងទ័ពនិងប្រជាជន
វៀតណាម ដោយបានជួយឧបត្ថម្ភប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ក៏ដូចជាជួយឧបត្ថម្ភកម្ពុជាក្នុងដំណើរការ កសាងការពារនិងអភិវឌ្ឍន៍ប្រទេស
ជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ