រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី

រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី - ảnh 1
ទិដ្ឋភាពនៃពិធីនេះ

(VOVworld) - នាថ្ងៃទី២ កុម្ភៈ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ បាន
រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត
ណាម-រុស្ស៊ី​ (ថ្ងៃទី៣០ មករា ឆ្នាំ១៩៥០)។ពិធីនេះ​មានការចូលរួមរបស់ថ្នាក់ដឹកនាំ គណៈកម្មាធិការប្រជាជន ស្ថាប័ន មន្ទីរនៅទីក្រុង អគ្គស្ថានកុងស៊ុលរុស្ស៊ីប្រចាំនៅ
ទីក្រុងហូជីមិញ ជនដែលធ្លាប់សិក្សារៀនសូត្រ ធ្វើការនៅរុស្ស៊ី និងនិសិត្សរុស្ស៊ី យ៉ាងច្រើនកុះករទៀតផង។ ថ្លែងមតិនៅទីនេះ លោក Le Manh Ha អនុប្រធាន
គណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា ចំណងមិត្តភាពនិង
ទំនាក់ទំនងសហប្រតិបតិ្ត ការវៀតណាម-រុស្ស៊ី ជានិច្ចកាលត្រូវបានពូនជ្រុំនិង
ពង្រឹងដោយទំនុកទុកចិត្ត មនោសញ្ចេតនានិងប្ដេជ្ញាចិត្តរបស់ជំនាន់ជាច្រើន។ ក្នុងរយៈពេលបណ្ដាឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្តការ
ដ៏ល្អប្រសើររវាងប្រទេសទាំង២ ទទួលបានសមិទ្ធិដ៏ធំធេងលើវិស័យជាច្រើន រួមចំណែកក្នុងការងារអភិវឌ្ឍន៍ នៅប្រទេសនិមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ