រំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន
|
ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅចិន លោក Dang Minh Khoi |
(VOV)_នាថ្ងៃទី១២ មករា ស្ថានទូតវៀតណាមប្រចាំនៅចិន បានរៀបចំពិធីរំ
លឹកខួបអនុស្សាវរីយ៍ លើកទី៦៦ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ចិន (ថ្ងៃទី១៨ មករា ឆ្នាំ ១៩៥០ -ថ្ងៃទី១៨ មករា ឆ្នាំ ២០១៦)។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅចិន លោក Dang Minh Khoi បានអះអាងជាថ្មីម្តងទៀត
នូវភាពចាំបាច់របស់ការបង្កើនទំនុកទុកចិត្តខាងនយោបាយ និងអះអាងទៀតថា៖
វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានគោលបំណងរួមជាមួយចិន ជំរុញ
ទំនាក់ទំនងជិតខាងភូមិផងរបងជាមួយគ្នា ប្រកបដោយមិត្តភាព សហប្រតិបត្តិការ
លើគ្រប់វិស័យ វៀតណាមនិងចិន។
លោក Dang Minh Khoi បានសម្ដែងគោលបំណងថា៖ឆ្នាំ ២០១៦នេះ ទំនាក់
ទំនងវៀតណាមនិងចិនមានការអភិវឌ្ឍន៍ថ្មី ខ្លាំងក្លាលើគ្រប់ជ្រុងជ្រោយ។ ចំពោះ
បញ្ហាសមុទ្រខាងកើត ភាគីទាំងពីរត្រូវអត់ធ្មត់ ចរចារ និងពិគ្រោះយោបល់ ដោយ
ផ្អែកទៅលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានារវាងថ្នាក់ដឹកនាំនៃប្រទេសទាំង
ពីរ ក្នុងរយៈពេលកន្លងទៅ។ ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Kong XuanYou
បានអះអាងថា៖ភាគីចិន យកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងជាមួយ
វៀតណាម ហើយមានគោលបំណងរួមជាមួយវៀតណាម ជំរុញកិច្ចសហប្រិតបត្តិ
ការទ្វេភាគី។ ក៏ក្នុងឱកាសនេះដែរ សប្ដាហ៍តាំងពិព័រណ៏រូបភាព៖ វៀតណាម-ភាព
ស្រស់ស្អាតជានិច្ច ដោយស្ថានទូតវៀតណាមប្រចាំនៅចិន និងក្រសួងវប្បធម៌ កី
ឡា និងទេសចរណ៍វៀតណាមរៀបចំឡើង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ មករា
នៅទីក្រុងបេកាំង (ចិន)៕