រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីផ្នែកការទូតនិងលើកទី២០ទិវាវៀតណាមចូលរួមអាស៊ាន
(VOVworld) - នាយប់ថ្ងៃទី៣១ សីហា នៅទីក្រុងបាងកក ស្ថានទូតវៀតណាមប្រចាំ
នៅថៃបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ផ្នែកការ
ទូតវៀតណាមនិងលើកទី២០ទិវាវៀតណាមចូលរួមអាស៊ាន។ថ្លែងមតិនៅទីនេះ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃលោក Nguyen Tat Thanh បានអះ អាងថា ផ្នែក
ការទូតវៀតណាមជានិច្ចកាលឈានមុខក្នុងការតស៊ូដណ្ដើមយកឯករាជ្យសេរី
ភាពនិងសុភមង្គលរបស់ប្រជាជាតិ។លោក Nguyen Tat Thanh បានសង្កត់ធ្ងន់ថា
ថៃជាសមាជិកអាស៊ានដំបូងដែលមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀត
ណាមនិងជាប្រទេសតែមួយគត់មានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរួមជាមួយវៀតណាម។
លោកក៏បានវាយតំលៃខ្ពស់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលថៃចំ
ពោះវៀតណាមផងដែរ៕