រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទ

(VOVworld) - នាព្រឹកថ្ងៃទី១៤ វិច្ឆិកា នៅរដ្ឋធានីហាណូយ ក្រសួងកសិកម្មនិងអភិ
វឌ្ឍន៍ជនបទបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីនិងមហា
សន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី៤។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀត
ណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា នាពេលខាងមុខនេះ ផ្នែកកសិកម្ម
និងអភិវឌ្ឍន៍ជនបទវៀតណាមត្រូវប្រឈមមុខជាមួយការសាកល្បងដ៏តានតឹង។
ក្នុងកាលៈទេសៈនោះ ផ្នែកកសិកម្មគប្បីជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនកសិ
កម្មនិងសេដ្ឋកិច្ចជនបទ បង្កើនការអនុវត្តន៍វិទ្យាសាស្ត្របច្ចេក វិទ្យាក្នុងវិស័យផលិត
កម្មកសិកម្ម វិនិយោគកសាងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ លើក កំពស់ប្រាក់ចំណូល
គុណភាពជីវភាពរស់នៅសំរាប់ប្រជាជន។
រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទ - ảnh 1
រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat ប្រគល់ពានរង្វាន់
ជូនកសិករឆ្នើមនានា

មុននោះ នាព្រឹកថ្ងៃទី១៣ វិច្ឆិកា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម
លោក Hoang Trung Hai បានអញ្ជើញចូលរួមពិធីលើកដម្កើងកសិករគំរូ ឆ្នើមឆ្នាំ
២០១៥ ប្រគល់ពានរង្វាន់“កួរស្រូវមាសវៀតណាម” លើកទី២ និងពានរង្វាន់
“អង្គភាពអាជីវកម្មដើម្បីផ្នែកកសិកម្ម”លើកទី១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ