រំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅសឹង្ហបុរី អាហ្វ្រិកខាងត្បូង

(VOVworld) - នាយប់ថ្ងៃទី១០ ធ្នូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរីលោក
Tran Hai Hau បានធ្វើអធិបតីនៅពិធីជប់លៀងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក
ទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ ធ្នូ ១៩៤៤)។ថ្លែងមតិនៅ
ទីនេះ លោក Tran Hai Hau បានអះអាងថា ក្នុងអំឡុង៧០ឆ្នាំកន្លងមក កងទ័ពប្រជា
ជនវៀតណាមបានសម្រេចភារកិច្ចដ៏ពិសិដ្ឋ រួមចំណែកក្នុងបុព្វហេតុដណ្ដើមឯក
រាជ្យ រំដោះនិងឯកភាពប្រទេសជាតិ និងនាបច្ចុប្បន្ននៅមានតួនាទីសំខាន់ក្នុងការ
រក្សាសន្តិភាព ឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពដែនដី។

រំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅសឹង្ហបុរី អាហ្វ្រិកខាងត្បូង - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងលោក Le Huy Hoang ថ្លែងមតិនៅពិធីរំលឹកខួប (រូបថត៖dantri.com.vn)


ក៏ក្នុងថ្ងៃដដែល នៅរដ្ឋធានី Pretoria របស់អាហ្វ្រិកខាងត្បូង ស្ថានទូតវៀតណាម
ប្រចាំនៅទីនេះ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើតកង
ទ័ពប្រជាជនវៀតណាមយ៉ាងមហោឡារឹកផងដែរ។ថ្លែងមតិនៅពិធីនេះ ឧត្តសេ
នីយត្រី Thafeni របស់កងទ័ពអាហ្រ្វិកខាងត្បូង បានសំដែងការកោតសរសើរចំ
ពោះស្មារតីអង់អាចក្លាហាននិងយុទ្ធជ័យភ្លឺស្វាងដែលកងទ័ពប្រជាជនវៀតណាម
ទទួលបានក្នុងការតស៊ូដណ្ដើមឯករាជ្យមុននេះ។ឧត្តមសេនីយ៍ត្រី Thafeni ក៏បាន
អះអាងថា កងទ័ពអាហ្វ្រិកខាងត្បូងមានគោលបំណងជំរុញខ្លាំងទំនាក់ទំនង
សហប្រតិបតិ្តការលើវិស័យជាច្រើនជាមួយកងទ័ពប្រជាជនវៀតណាម ក្នុងនោះ
មានវិស័យសហប្រតិបតិ្តការអំពីបណ្ដុះបណ្ដាល ផ្លាស់ប្ដូរបច្ចេកវិទ្យាការពារជាតិ
រួមចំណែកក្នុងការបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការជាប្រពៃ
ណីរវាងប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ