រំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ទិវាតំបន់ប៉ែកខាងត្បូងធ្វើកុប្បកម្មនៅទីក្រុងហូជីមិញ

រំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ទិវាតំបន់ប៉ែកខាងត្បូងធ្វើកុប្បកម្មនៅទីក្រុងហូជីមិញ - ảnh 1
ពិព័រណ៍រូបថតនេះបានទាក់ទាញប្រជាពលរដ្ឋជាច្រើនមកទស្សនា (រូបថត៖congan.com.vn)

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ទិវាតំបន់ប៉ែកខាងត្បូង
ធ្វើកុប្បកម្ម (ថ្ងៃទី២៣ វិច្ឆិកា) នាព្រឹកថ្ងៃទី១៩ វិច្ឆិកា ពិព័រណ៍រូបថតក្រោមប្រធានបទ
“ស្មារតីអមតៈនៃទិវាតំបន់ប៉ែកខាងត្បូងធ្វើកុប្បកម្ម” បានប្រារព្ធឡើង នៅទីកន្លែង
ចំនួន៣នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។ពិព័រណ៍បាន ឧទ្ទេសនាម
ជាមួយប្រជាពលរដ្ឋនូវរូបថតធំចំនួន៨៥ផ្ទាំងដែលបង្ហាញពីស្មារតីដ៏ អង់អាចក្លា
ហានរបស់ប្រជាជននិងបក្សភាគតំបន់ប៉ែកខាងត្បូងក្នុងបុព្វហេតុតស៊ូបដិវត្តន៍
រំដោះប្រទេសជាតិ និងកសាងអភិវឌ្ឍន៍ទីក្រុងសម្បូរធូធានិងអរិយ្យធម៌។លោកស្រី
Hoang Thi Thu Loan ពលរដ្ឋមួយនាក់នៅទីក្រុងហូជីមិញបាន ឲ្យដឹងថា៖
“យើងខ្ញុំរំជួលចិត្តយ៉ាងខ្លាំងណាស់ចំពោះភាពអង់អាចក្លាអានម៉ោះមុតរបស់ប្រជា
ជនវៀតណាមដើម្បីតស៊ូដណ្ដើមឯករាជ្យសំរាប់ជំនាន់នាបច្ចុប្បន្ន។ពិព័រណ៍ដូច្នេះ
គឺចាំបាច់ណាស់ក្នុងជីវភាពរស់នៅរបស់ប្រជាជនដើម្បីយើងជានិច្ចកាលចងចាំ
អំពីពលីកម្មរបស់ជីដូនជីតាសំដៅនាំមកនូវខឿនសន្តិភាពសំរាប់យើង”។

មុននេះ៧៥ឆ្នាំ នាយប់ថ្ងៃទី២២និងព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ១៩៤០ ក្រោមការដឹក
នាំរបស់បក្សភាគតំបន់ប៉ែកខាងត្បូង កុប្បកម្មរបស់កងទ័ពនិងប្រជាជននៅខេត្ត
ក្រុងទាំង២០នៅតំបន់នេះបានផ្ទុះឡើងដោយព្រមៗគ្នា។ស្មារតីអង់អាចក្លាហាន
ម៉ោះមុតនៃកុប្បកម្មនេះបានបន្សល់ទុកនូវចំណុចភ្លឺស្វាងក្នុងប្រវត្តិសាស្ត្រ
បដិវត្តន៍របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ