រលកធ្វើបាតុកម្មរបស់ភាគី អាវកាក់ ពណ៌លឿង បានរីករាលដាលទៅកាន់ប្រទេសអង់គ្លេសនិងព័រទុយហ្គាល់
(VOVWORLD) -ទោះបីជាការធ្វើបាតុកម្មនៅបារាំងមានស្ថានភាពបន្ធូរស្រាលហើយក៏ដោយបន្តែ ចលនាអាវកាក់ ពណ៌លឿងបានរីករាលដាលទៅកាន់ប្រទេសអឺរ៉ុបដទៃទៀតនាថ្ងៃទី ២១ ខែធ្នូ។
ចលនាអាវកាក់ពណ៌លឿងបានរីករាលដាលទៅកាន់ប្រទេសអឺរ៉ុប (Alton Telegraph)) |
នៅអង់គ្លេស អ្នកយាមនៅវិមានឡុងដ៍ និងភ្នាក់ងារនៅព្រះបរមរាជវាំងប្រវត្តិសាស្ត្រដូចជា Hampton Court Palace និង Kensington បានចូលរួមបាតុកម្មក្នុងបរិបទដែលគណៈគ្រប់គ្រងព្រះបរមរាជវាំងប្រវត្តិសាស្ត្របានកែប្រែការកំណត់អំពីប្រាក់សោធននិវត្តន៍ ដោយតម្រូវឲ្យពលករត្រូវបង់ប្រាក់ផងដែរ។
នៅព័រទុយហ្គាល់ មនុស្សរាប់រយនាក់បានធ្វើបាតុកម្មតាមដងវិថីនៅទីក្រុង Lisbon និងទីក្រុងចំនួន ៣ ទៀត ដូចជា Porto Braga និង Coimbra ដើម្បីស្នើឲ្យរដ្ឋាភិបាលកាត់បន្ថយពន្ធ តម្លៃប្រេងនិងបង្កើនប្រាក់បៀវត្តន៍ ក៏ដូចជាជួយឧបត្ថម្ភអ្នកគ្មានការងារធ្វើផងដែរ៕