រលកបាតុកម្មប្រឆាំងជំទាស់រដ្ឋាភិបាលរីករាលដាលក្នុងទូទាំងប្រទេសទួរគី

រលកបាតុកម្មប្រឆាំងជំទាស់រដ្ឋាភិបាលរីករាលដាលក្នុងទូទាំងប្រទេសទួរគី  - ảnh 1
រលកបាតុកម្មថ្មីប្រឆាំងជំទាស់រដ្ឋាភិបាលបានរីករាលដាលក្នុងទូទាំងប្រទេសទួរគី (Image: Vietnam+)

(VOVworld) – ថ្ងៃទី ២៧ ធ្នូ ត្រូវបានចាត់ទុកជា “ថ្ងៃសុក្រខ្មៅងងិត” ចំពោះ នាយក
រដ្ឋមន្ត្រីទួរគី លោក Recep Tayyip Erdogan ខណៈដែល លោកត្រូវធ្វើជាកស្សិណ
សាក្សីរលកបាតុកម្មថ្មីប្រឆាំងជំទាស់រដ្ឋាភិបាលដែលបានរីករាលដាលក្នុងទូទាំង
ប្រទេសទួរគី ការលាលែងពីដំណែងរបស់សមាជិកសភាចំនួន ៣ រូបនៃគណៈបក្ស
យុត្តិធម៌និងអភិវឌ្ឍន៍ (AKP) និងការថយចុះតំលៃយ៉ាងអាម៉ាស់ នៃប្រាក់ lira។ នៅ
ទីក្រុង Istanbul កំលាំងប៉ូលីសត្រូវរំសាយការធ្វើបាតុកម្មដែល មានការចូលរួមរបស់
មនុស្សចំនួន ១០ ពាន់នាក់សំដៅទាមទាឲ្យនាយករដ្ឋមន្ត្រី Erdogan លាលែងពី
ដំណែង។ ក្នុងពេលនោះ មនុស្សរាប់ពាន់នាក់ក៏បានដំណើរ ការធ្វើបាតុម្មនៅ
ទីក្រុង Ankara របស់ទួរគី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ