រលកបាតុកម្មប្រឆាំងនឹងកំណែទម្រង់យុត្តិធម៌កើនឡើងនៅអ៊ីស្រាអែល

(VOVWORLD) - តាមផែនការ នាថ្ងៃទី ១៤ ខែមិថុនា រដ្ឋសភាអ៊ីស្រាអែលនឹងបោះឆ្នោតជ្រើសតាំងសមាជិកសភាចំនួន ២ រូបនៅគណៈកម្មាធិការតែងតាំងចៅក្រោមតុលាការកំពូលដែលមានសមាជិក ៩ រូប។
រលកបាតុកម្មប្រឆាំងនឹងកំណែទម្រង់យុត្តិធម៌កើនឡើងនៅអ៊ីស្រាអែល - ảnh 1រលកបាតុកម្មប្រឆាំងនឹងកំណែទម្រង់យុត្តិធម៌កើនឡើងនៅអ៊ីស្រាអែល (រូបថត៖ vna)

នៅយប់ថ្ងៃទី ១០ ខែមិថុនា ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលាន Dizengoff និងផ្លូវ Kaplan នៅទីក្រុង Tel Aviv ដើម្បីតវ៉ាប្រឆាំងនឹងផែនការកំណែទម្រង់យុត្តិធម៌របស់រដ្ឋាភិបាល។ នេះគឺជាសប្តាហ៍ទី ២៣ ជាប់ៗគ្នាដែលប្រជាជនបានដើរតាមផ្លូវដើម្បីតវ៉ាប្រឆាំងនឹងការដែលសម្ព័ន្ធភាពកាន់អំណាច ស្វែងរកវិធីអនុម័តលើផែនការដ៏ចម្រូងចម្រាសនេះ។ តាមផែនការ នាថ្ងៃទី ១៤ ខែមិថុនា រដ្ឋសភាអ៊ីស្រាអែលនឹងបោះឆ្នោតជ្រើសតាំងសមាជិកសភាចំនួន ២ រូបនៅគណៈកម្មាធិការតែងតាំងចៅក្រោមតុលាការកំពូលដែលមានសមាជិក ៩ រូប។ សម្ព័ន្ធភាពកាន់អំណាច របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ចង់ទាញយកប្រយោជន៍ពីប្រៀបភាគច្រើននៅរដ្ឋសភា ដើម្បីកាន់តំណែងទាំងពីរ។ សមាសភាពនៃគណៈកម្មាធិការតែងតាំងចៅក្រមនៃតុលាការកំពូល តែងតែជាចំណុចស្នូលក្នុងផែនការកំណែទម្រង់យុត្តិធម៌ ហើយក៏ជាប្រការដែលភាគីប្រឆាំង និងប្រជាពលរដ្ឋបានជំទាស់យ៉ាងម៉ឺងម៉ាត់អស់រយៈពេលជិតកន្លះឆ្នាំមកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ