រលកប្រឆាំងជំទាស់សេចក្តីសម្រេចចិត្តរបស់អាមេរិកអំពី Jerusalem បន្តកើនឡើង

(VOVWORLD) -រលកបាតុកម្មប្រឆាំងជំទាស់ការដែលប្រធានាធិបតីអាមេរិក លោក Donald Trump ទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលនោះបានឈានទៅកាន់ថ្ងៃទី ៥ ជាបន្តបន្ទាប់នៅតំបន់មជ្ឈឹមបូព៌ារខណៈពេលនោះសាធារណៈមតិអន្តរជាតិបន្តមានប្រតិកម្ម ខុសពីគ្នាចំពោះសេចក្តីសម្រចចិត្តបង្ករឿងហេតុនេះរបស់អាមេរិក។ 
រលកប្រឆាំងជំទាស់សេចក្តីសម្រេចចិត្តរបស់អាមេរិកអំពី Jerusalem បន្តកើនឡើង - ảnh 1 រលកប្រឆាំងជំទាស់សេចក្តីសម្រេចចិត្តរបស់អាមេរិកអំពី Jerusalem បន្តកើនឡើង

(VOVworld) – រលកបាតុកម្មប្រឆាំងជំទាស់ការដែលប្រធានាធិបតីអាមេរិក លោក Donald Trump ទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលនោះបានឈានទៅកាន់ថ្ងៃទី ៥ ជាបន្តបន្ទាប់នៅតំបន់មជ្ឈឹមបូព៌ារខណៈពេលនោះសាធារណៈមតិអន្តរជាតិបន្តមានប្រតិកម្ម ខុសពីគ្នាចំពោះសេចក្តីសម្រចចិត្តបង្ករឿងហេតុនេះរបស់អាមេរិក។ នាថ្ងៃទី ១១ ធ្នូ បណ្ដា ការធ្វើបាតុកម្មនៅប្រព្រឹត្តទៅនៅលីបង់ដោយមានការចូលរួមរបស់មនុស្សរាប់ពាន់នាក់។ ក្នុងពេលនោះនៅទីក្រុងតេហេរ៉ង់របស់អ៊ីរ៉ង់មនុស្សអភិរក្សនិយមរាប់រយនាក់ក៏បានធ្វើការ ដង្ហែក្បួនប្រឆាំងជំទាស់អ៊ីស្រាអែលនិងសេចក្តីសម្រេចចិត្តរបស់អាមេរិកដែរ។ ការប៉ះទង្គិចរវាងជនប៉ាឡេស្ទីននិងកំលាំងសន្តិសុខអ៊ីស្រាអែលក៏បានកើតមានឡើងនៅទីក្រុង Ramallad  ប៉ែកខាងលិចក្រោមការត្រួតពិនិត្យរបស់អ៊ីស្រាអែលនៅ Hebron និងតំបន់ Gaza។ សកម្មភាពទាំងនោះបណ្ដាឲ្យជនប៉ាឡេស្ទីនចំនួន ២៧ នាក់រងរបួស។ ក្នុងពេលនោះ សាធារណៈមតិអន្តរជាតិបន្តរិះគន់សេចក្តីសម្រេចរបស់ប្រធានាធិបតីអាមេរិក ព្រមទាំង សម្តែងការគាំទ្រខ្លាំងក្លាចំពោះរដ្ឋអំណាចប៉ាឡេស្ទីនអំពីបញ្ហានេះ។ នាថ្ងៃដដែល នៅជំនួបជាមួយរដ្ឋមន្ត្រីបណ្ដាប្រទេសជាសមាជិក   EU និងជាស្នងការទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ EU លោកស្រី Federica Mogherini នោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានសម្តែងគោលបំណងថា៖ «ប្រទេសទាំងឡាយឬភាគច្រើន» នឹងគាំទ្រនិងធ្វើតាមអាមេរិកក្នុងការទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ