រំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីដែលបានពលីជីវិតដើម្បីការពារកោះ Gac Ma

(VOVWORLD) - រំលឹកខួបលើកទី៣៦ឆ្នាំ ទិវាយុទ្ធជនកងទ័ពជើងទឹកវៀតណាមចំនួន៦៤នាក់នៅលើកោះ Gac Ma ស្ថិតក្នុងប្រជុំកោះ Truong Sa របស់វៀតណាមបានពលីជីវិតដើម្បីការពារមាតុភូមិ (១៤ មីនា ១៩៨៨ - ១៤ មីនា ២០២៤) នាព្រឹកថ្ងៃទី ១៤ ខែមីនា ក្នុងសង្កាត់ Quang Phuc ទីរួមស្រុក Ba Don (ខេត្ត Quang Binh) បានប្រព្រឹត្តិទៅពិធីភ្ជាប់ផ្លាកសញ្ញាផ្លូវ ដាក់ឈ្មោះតាមវីរយុទ្ធជនពលី Tran Van Phuong (ពលីជីវិតក្នុងព្រឹត្តិការណ៍ Gac Ma)។
រំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីដែលបានពលីជីវិតដើម្បីការពារកោះ Gac Ma - ảnh 1ក្រុមការងាររៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធដល់យុទ្ធជនពលីដែលបានពលីជីវិតនៅ Gac Ma។ រូបថត៖ VOV

កាលពីយប់ថ្ងៃទី ១៣ ខែមីនា គណៈកម្មាធិការទំនាក់ទំនងអតីតយុទ្ធជន Gac Ma សមាគមអក្សរសិល្ប៍និងសិល្បៈ Ba Don - Quang Trach និងគណៈកម្មាធិការប្រជាជនសង្កាត់ Quang Phuc បានរៀបចំពិធីអុជធូបនិងដាក់កម្រងផ្កា ដើម្បីរំលឹកនិងគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី។ នៅតាមមាត់ទន្លេ Gianh អតីតយុទ្ធជន និងសាច់ញាតិរបស់យុទ្ធជនពលី Gac Ma មកពីខេត្ត Nghe An, Ha Tinh, Quang Binh និង Quang Tri បានរំលឹកឡើងវិញអំពីព្រឹត្តិការណ៍ Gac Ma កាលពី ៣៦ ឆ្នាំមុន។ នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ១៩៨៨ យុទ្ធជនចំនួន ៦៤នាក់ បានពលីជីវិតនៅលើកោះ Gac Ma នៅប្រជុំកោះ Truong Sa (វៀតណាម) ក្នុងបុព្វហេតុការពារដែនទឹកដ៏ពិសិដ្ឋនៃមាតុភូមិ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ Gac Ma បានបង្ហាញឱ្យឃើញនូវភាពខ្ជាប់ខ្ជួន ភាពធន់ និងភាពក្លាហានរបស់យុទ្ធជនកងទ័ពជើងទឹកវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ