រំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពិលីនៅកោះ Gac Ma
(VOVWORLD) - នាព្រឹកថ្ងៃទី១៤ មីនា នៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma នៅ ស្រុក Cam Lam ថ្នាក់ដឹកនាំខេត្ត Khanh Hoa ភាគកណ្ដាល វៀតណាម បាន រៀបចំពិធីអុជធូប ដាក់កម្រងផ្កា រំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាយុទ្ធជនដែលបានពលី ជីវិតដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រមាតុប្រទេស។
នាព្រឹកថ្ងៃទី១៤ មីនា នៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma នៅ ស្រុក Cam Lam ថ្នាក់ដឹកនាំខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម បាន រៀបចំពិធីអុជធូប ដាក់កម្រងផ្កា រំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាយុទ្ធជនដែលបានពលី ជីវិតដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រមាតុប្រទេស។ ថ្នាក់ដឹកនាំគណៈ កម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មា ធិការរណសិរ្សមាតុភូមិ រួមជាមួយតំណាងមកពីតំបន់និងកងកម្លាំងប្រដាប់អាវុធ នានា បានអុជធូប ដាក់កម្រងផ្កា រំលឹកវិញ្ញាណក្ខ័ន្ធកម្មាភិបាលនិងយុទ្ធជន កងទ័ពជើងទឹកប្រជាជនវៀតណាមទាំង៦៤នាក់ ដែលបានពលីជីវិតដ៏អង់អាច ក្លាហាននៅកោះ Gac Ma ដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋ របស់មាតុប្រទេស៕