រំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនិងប្រជាជនដែលបានពលីជីវិតក្នុងជ័យជំនះរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម

(VOVWORLD) -   នាថ្ងៃទី ១ ខែសីហា នៅឆ្នេរសមុទ្រ Cua Luc ទីក្រុង Ha Long កងទ័ពជើងទឹក បានសម្របសម្រួលជាមួយខេត្ត Quang Ninh រៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី និងប្រជាជនដែលបានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងពលីជីវិតក្នុងសមរភូមិ នាថ្ងៃទី ២ និងទី ៥ ខែសីហា ឆ្នាំ ១៩៦៤។  នេះជាយុទ្ធជ័យជាលើកដំបូងរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម។

ក្នុងបរិយាកាសដ៏ឧឡារិក គណៈប្រតិភូបានរំលឹកវិញ្ញាណក្ខន្ធនិងសម្តែងការដឹងគុណចំពោះមនុស្សជំនាន់មុន និងរំលឹកឡើងវិញនូវជ័យជម្នះក្នុងអតីតកាល។ ឧត្តមសេនីយទោ Nguyen Van Bong ស្នងការយោបាយនៃកងទ័ពជើងទឹកបានសង្កត់ធ្ងន់ថា នេះគឺជាជ័យជំនះដែលបង្ហាញពីកម្លាំងនយោបាយ និងស្មារតីរបស់ប្រទេសជាតិទាំងមូល; ឆន្ទៈហ៊ានប្រយុទ្ធ ប្តេជ្ញាប្រយុទ្ធ និងឆេះវាយឈ្នះរបស់ទ័ពជើងទឹកនិងប្រជាជនភាគខាងជើង។ នេះគឺជាយុទ្ធជ័យលើកដំបូងរបស់កងទ័ពជើងទឹក ក្រោយរយៈពេល៩ឆ្នាំនៃការបង្កើត បើកចេញជ័យជំនះដ៏ត្រចះត្រចង់របស់កងទ័ពជើងទឹកប្រជាជនវៀតណាម ហើយទន្ទឹមនឹងនោះ ក៏ជាជ័យជម្នះលើកដំបូងរបស់កងទ័ពនិងប្រជាជនភាគខាងជើងប្រយុទ្ធប្រឆាំងនឹងការបំផ្លិចបំផ្លាញរបស់អាមេរិក។

រំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនិងប្រជាជនដែលបានពលីជីវិតក្នុងជ័យជំនះរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម - ảnh 1ឧត្តមសេនីយ៍ទោ Nguyen Van Bong លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយនៃកងទ័ពជើងទឹក បានថ្លែងសុន្ទរកថារំលឹកវិញ្ញាណក្ខន្ធ។ រូបថត៖ VOV

យោងតាមឧត្តមសេនីយទោ Nguyen Van Bong បានឲ្យដឹងថា ស្ថានភាពក្នុងតំបន់និងលើពិភពលោកត្រូវបានព្យាករណ៍ថា នឹងកាន់តែស្មុគស្មាញ ហើយមិនអាចទាយទុកជាមុនបាន; ភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ បាននិងកំពុងដាក់ចេញការទាមទារថ្មីនិងបន្ទាន់ដល់កងទ័ពជើងទឹក។ ប្រឈមមុខនឹងតថភាពនោះ កងទ័ពជើងទឹកត្រូវលើកតម្កើងប្រពៃណីរបស់កងទ័ពទាំងមូលនិងប្រភេទទ័ពជើងទឹក ប្រពៃណីវាយឈ្នះតាំងពីការប្រយុទ្ធដំបូង សាមគ្គីគ្នានិងឯកភាព ពង្រឹងគុណភាពទូទៅ សមត្ថភាពត្រៀមប្រយុទ្ធ និងកម្លាំងប្រយុទ្ធ បំពេញល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូន ជាកម្លាំងស្នូលដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពកោះសមុទ្រ និងខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋនៃមាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ