រំលឹកវិញ្ញាណក្ខ័នរយៈពេល៣ឆ្នាំរឿងហេតុយន្តហោះ MH៣៧០ បាត់ខ្លួន

រំលឹកវិញ្ញាណក្ខ័នរយៈពេល៣ឆ្នាំរឿងហេតុយន្តហោះ MH៣៧០ បាត់ខ្លួន - ảnh 1
សាររំលឹកវិញ្ញាណក្ខ័នជនរងគ្រោះនៅលើយន្តហោះ MH៣៧០ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៨ មិនា នៅប្រទេសម៉ាឡេស៊ីបានប្រព្រឹត្តទៅសកម្មភាព
ជាច្រើនសំដៅរំលឹកវិញ្ញាណក្ខ័នលើកទី៣ទិវាយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍
 Malaysia Airlines លេខ MH៣៧០​ ត្រូវបាត់ខ្លួន។នៅរដ្ឋសភាម៉ាឡេស៊ី សមាជិក
សភាទាំងអស់បានចំណាយរយៈពេល១នារីរំលឹកវិញ្ញាណក្ខ័នបណ្ដាអ្នកដំណើរនិង
ក្រុមអ្នកបើកបរនៅលើជើងហោះហើរនេះ។ក្នុងពេលនោះ​នៅព្រលានយន្តហោះ
អន្តរជាតិគួឡាឡាំពួ ក្រុមហ៊ុន Malaysia Airlines ក៏បានរៀបចំពិធីបួងសួងចំណាយ
រយៈពេល១នារីរំលឹកវិញ្ញាណក្ខ័ននិងបញ្ចាំងខ្សែវីដេអូរំលឹកវិញ្ញាណក្ខ័នក្រុមអ្នក
បើកបរទាំង១២នាក់នៅលើយន្តហោះ MH៣៧០។ទាក់ទិនដល់រឿងហេតុនេះ
ក្រុមស៊ើបអង្កេតអន្តរជាតិដឹកនាំដោយម៉ាឡេស៊ីបានប្រកាសរបាយការណ៍បឋមទី
៣ ប៉ុន្តែមិនទាន់ បំភ្លឺបាននូវអាថ៍កំបាំងខាងអាកាសចរណ៍ដ័ធំបំផុតក្នុងសតវត្សនេះ
នៅឡើយ។
រីឯនៅអូស្ត្រាលី ថ្លែងមតិនៅពិធីរំលឹកវិញ្ញាណក្ខ័នមួយនៅទីក្រុង Brisbane
រដ្ឋមន្រ្តីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូនលោក Darren Chester បានលើក
ច្បាស់ថាបើទោះបីជារហូតដល់ពេលនេះមិនទាន់ទទួលបានជោគជ័យណាមួយក្ដី
ប៉ុន្តែកម្លាំងស្វែងរកនៅសង្ឃឹមថា ដល់ពេលណាមួយនឹងមានលទ្ធផល លោតផ្លោះ
ហើយស្វែងរកឃើញយន្តហោះនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ